Van Gaal ប្រាប់ថា លោកបានព្យាយាមនាំយក Neymar, Lewandowski និង Ramos មកកាន់ Utd

31272
  • លោក Louis van Gaal បានបង្ហើបឱ្យដឹងថា គាត់ចង់ចុះហត្ថលេខាជាមួយ Neymar, Robert Lewandowski និង Sadio Mane ក្នុងចំណោមអ្នកដទៃទៀតអំឡុងពេលគាត់នៅ Manchester United ។ អ្នកចាត់ការជនជាតិហូឡង់ បានទៅជំនួសកៅអីលោក David Moyes ក្នុងនាមជាគ្រូបង្វឹករបស់ Man Utd កាលពីឆ្នាំ ២០១៤ និងទទួលបន្ទុកនៅ Old Trafford រយៈពេល ២រដូវកាល។ ទោះបីឈ្នះ FA Cup នៅឆ្នាំ ២០១៥-១៦ ក៏ដោយ ក៏លោក Van Gaal ត្រូវបានក្លិបបណ្តេញចេញ ដោយជំនួសមកវិញគឺលោក Jose Mourinho។ ដោយមិនមានការងារធ្វើតាំងពីពេលនោះមក អតីតគ្រូបង្វឹកក្រុម Barcelona និង Bayern Munich បានបង្ហើបថា លោកបានព្យាយាមនាំយកតារាសំខាន់ៗមួយចំនួនទៅលេងនៅ Manchester United អំឡុងពេលដែលលោកនៅជាមួយក្លឹប ខណៈលោកបានបរាជ័យក្នុងការនាំយកកីឡាករនោះទាំងអស់។ លោក Van Gaal បានប្រាប់ FourFourTwo ថា៖ “ខ្ញុំចង់បាន Robert Lewandowski ប៉ុន្តែនៅពេលដែលបញ្ហានេះពិបាក ខ្ញុំបានព្យាយាមយក Gonzalo Higuain ជំនួសវិញ។ មុនពេលខ្ញុំមកដល់ ខ្ញុំក៏បាននិយាយជាមួយក្រុមប្រឹក្សាភិបាលអំពី Neymar ។ ប្រសិនបើអ្នកនៅ United អ្នកត្រូវតែគិតឱ្យធំ។ ដោយហេតុផលនោះ ខ្ញុំក៏ព្យាយាមធ្វើឱ្យ Sadio Mane និង Riyad Mahrez”។ អតីតគ្រូបិសាចក្រហមខាងលើបន្តថា៖ “Thomas Muller ក៏ស្ថិតក្នុងបញ្ជីប្រាថ្នារបស់ខ្ញុំផងដែរ ហើយនៅតំបន់កណ្តាលខ្ញុំក៏ចង់បាន N’Golo Kanté ដែរ។ ខ្ញុំថែមទាំងបានព្យាយាមចុះហត្ថលេខាជាមួយ James Milner ដែលមានអាយុចាស់ ប៉ុន្តែមានតួនាទីច្រើននិងមានជំនាញជាអ្នកដឹកនាំ។ សម្រាប់ការការពារខ្ញុំចង់បាន Sergio Ramos និង Mats Hummels ពីព្រោះយើងមិនមែនខ្លាំងជាងគេក្នុងការលេងពីខាងក្រោមទេ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី