ទីក្រុងដែលស្រស់ស្អាត និង មានអនាម័យ បំផុត ទាំង ១០ ក្នុងពិភពលោក

79854
  • នៅលើពិភពលោកយើងនេះមិនសូវមានទីក្រុងស្រស់ស្អាតដែលពោពេញដោយអនាម័យ គ្មានសំរាម និងមានរបៀបរៀបរយប៉ុន្មាននោះទេ ។ ទីក្រុងដែលស្រស់ស្អាតគឺកើតចេញពីមនុស្សយើងម្នាក់ៗដែលមិនបង្កភាពកង្វក់ ឬក៏ចោលសំរាមផ្ដេសផ្ដាស និងជួយថែរក្សាគ្រប់គ្នាទើបអាចមានទីក្រុងស្អាត់នៅប្រទេសមួយនោះ ។ ដូច្នេះហើយបានជាវិបសាយ MerlPus នឹងនាំយកលោកអ្នកទៅទស្សនាទីក្រុងស្រស់ស្អាតមួយចំនួនទូទាំងពិភពលោក ឲ្យលោកអ្នកបានដឹង និងយកមកសិក្សារួចហើយរៀនតាមដើម្បីនាំយកគ្នាបង្កើតទីក្រុងស្អាតក្នុងប្រទេសរបស់យើងឲ្យមានស្រស់បំព្រោងដូចប្រទេសទាំងនេះ ។

    តោះទៅដើកំសាន្តទីក្រុងទាំងនេះជាមួយគ្នា៖

    ១០. ទីក្រុង អូស្លូ ប្រទេសន័រវ៉េស

    Image result for Oslo

    ទីក្រុងមួយនេះគឺពោពេញទៅដោយពណ៌បៃតង ដែលមើលទៅស្រស់ស្អាតខ្លាំងណាស់ ដែលសំបូរទៅដោយ បឹងបួរ សួនឧទ្យាន និងសួនច្បារជាច្រើនដែលមើលទៅពិយជាចង់រស់នៅខ្លាំងណាស់ ។

    ៩. ទីក្រុង Brisbane ប្រទេសអូស្ត្រាលី

    Image result for Brisbane

    ទីក្រុងមួយនេះមានប្រជាជនរស់នៅប្រមាណ ២,០៤ លាននាក់ ដែលគេចាត់ទុកជាទីក្រុងដែលស្រស់ស្អាតបំផុតនៅប្រទេស អូស្ត្រាលី ។

    ៨. ទីក្រុង ហ្វ្រេបប៊ឺក ប្រទេសអាល្លឺម៉ង់

    Image result for Freiburg

    ទីក្រុងដែលមានមូលស្ថាននៅប្រទេស អាល្លឺម៉ង់ មួយនេះត្រូវបានគេចាត់ទុកថាជាទីក្រុងសំបូរទៅដោយផ្ការ និងមានភាពបៃតង ព្រោះទីក្រុងនេះសំបូរទៅដោយឧទ្យា សួនផ្កាស្មៅខ្ចីនៅតាមដងផ្លូវយ៉ាងស្រស់ស្អាត ។

    ៧. ទីក្រុង ប៉ារីស ប្រទេសបារាំង

    Related image

    ទីក្រុង ប៉ារីស គឺជារាជនីរបស់បារាំង ដែលកន្លែងសម្រាប់ដើទិញឥវ៉ាន់ និង ហ្វេសសិន ហើយក៏ជាទីក្រុងដែលមានអនាម័យបំផុតមួយក្នុងពិភពលោកផងដែរ ។

    ៦. ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស

    Image result for London

    អ្នកគ្រប់គ្នាតែងតែដឹងថា ទីក្រុង ឡុងដ៍ គឺជាទីក្រុងដែលចាយលុយច្រើនបំផុតក្នុងលោក ហើយក៏ជាកន្លែងសម្រាប់ដើរលេងដ៏ពេញនិយមបំផុតផងដែរ ។

    ៥.  ទីក្រុង សាំងហ្គាពួរ

    Image result for Singapore

    តើមានអ្នកណាម្នាក់ដែលមិនធ្លាប់ស្គាល់ទីក្រុងមួយនេះ វាជាទីក្រុងមួយដែលស្ថាននៅទ្វីប អាស៊ី ដែលជាប់ជាទីក្រុងស្អាតបំផុតមានរបៀបរៀបរយបំផុតក្នុងលោក ។ សាំងហ្គាពួរ ជាប់ជាទីក្រុងដែលមានបរិស្ថានស្អាត អនាម័យ និង សុវត្ថិភាព បំផុតក្នុងលោក ។

    ៤. ទីក្រុង Wellington ប្រទេសញូវហ្សឺឡែន

    Related image

    ទីក្រុងនៅទីនេះល្បីល្បាញខាងសួនកម្សាន្ត សួនច្បាព្រៃឈើ សារមន្ទីរ បរិយាកាសលម្ហែកាយ ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ទូទាំងពិភពលោកទៅលេងកម្សាន្តនៅទីនោះ ។

    ៣. ទីក្រុង Kobe ប្រទេសជប៉ុន

    Image result for kobe city

    Kobe ត្រូវបានគេចាត់ទុកជាទីក្រុងរីកចម្រើនបំផុតមួយនៃប្រទេសជប៉ុន ដែលមានប្រជាជន និងភ្ញៀវទេសចរណ៍ជាច្រើននៅទីនោះ ។ ប្រសិនបើលោកអ្នកស្នាក់នៅទីនោះអ្នកប្រៀបបាននៅក្នុងឋានសួគ៌សម្រាប់អ្នក ។

    ២. ទីក្រុងញូវយ៉ក ប្រទេសសហរដ្ឋអាមេរិក

    Image result for New York

    ញូវយ៉ក គឺជាទីក្រុងដ៏អស្ចារ្យ និងមានអនាម័យស្អាតបំផុតរបស់អាមេរិក ។ វាជាទីក្រុងដែលមនុស្សគ្រប់គ្នាប្រថ្នាចង់ទៅលេងទៅនោះព្រោះទីនោះសំបូរទៅដោយ សួនកម្សាន្ត សារមន្ទីរ ឧទ្យា សណ្ឋាគារ និងកន្លែងកម្សាន្តជាច្រើនទៀត ។

    ១. ទីក្រុង Helsinki ប្រទេសហ្វាំងឡង់

    Cleanest city

    គ្រាន់តែលឺប្រទេស ហ្វាំងឡង់ អ្នកទាំងអស់ប្រាកដ៏ជាដឹងថាស្រស់ស្អាតបាត់ទៅហើយ ។ Helsinki គឺជាទីក្រុងដែលជាប់ជាទីក្រុងស្អាតបំផុតក្នុងលោក ដោយសារមានកូនភ្នំតូចៗ ពិភពពណ៌បៃតង សារមន្ទី មាត់សមុទ្រ ទាងនេះបានបង្កើតឲ្យទីក្រុងមួយនេះក្លាយជាទីក្រុងស្រស់ស្អាតបំផុតក្នុងលោក ៕

    ដោយ៖តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី