កំពូលខ្សែប្រយុទ្ធឆ្នើមលើផែនដី Lionel Messi ផ្លាស់ទៅកាន់ក្លិបស្ដេចស Real Madrid?

398201
  • យោងតាមសារព័ត៌មាន Marca បានឱ្យដឹងថា Real Madrid មិនគិតអំពីការចុះកុងត្រាជាមួយ Lionel Messi ទេ ស្របពេលមានពាក្យចចាមអារ៉ាមយ៉ាងខ្លាំងអំពីការចាកចេញរបស់កំពូលខ្សែប្រយុទ្ធរូបនេះពី Barcelona ។
    ខ្សែប្រយុទ្ធអន្តរជាតិអាហង្ស់ទីនវ័យ ៣៣ឆ្នាំបានស្នើសុំចាកចេញពីទឹកដី Camp Nou ជាលើកដំបូងកាលពីរដូវក្ដៅនេះ ក្រោយរងបរាជ័យដ៏អាម៉ាស់បំផុតនៅពាន Champions League ក្រោមថ្វីជើង Bayern Munich ដែលជាជើងឯក រួមជាមួយបញ្ហាផ្ទៃក្នុងជាច្រើនផ្សេងទៀត។ គួរជម្រាបឱ្យដឹងថា Messi នឹងត្រូវផុតកុងត្រាជាមួយក្រុមអ្នកមានបុណ្យ Barca នៅចុងបញ្ចប់រដូវកាលនេះ ហើយម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល អាចចរចាជាមួយក្លិបដទៃផ្សេងទៀតបាននៅក្នុងខែមករាខាងមុខ ក្រោយមិនអាចបញ្ចុះបញ្ចូលតារារូបនេះឱ្យបន្តស្នាក់នៅទៀតទេនោះ Barcelona ប្រហែលជាត្រូវពិចារណាដាក់លក់រូបគេតែម្ដង នៅពេលទីផ្សារដោះដូរបើកនារដូវរងារនេះ។ ស្របពេល Manchester City និង PSG ជាក្រុមឈានមុខគេ ដែលមានសមត្ថភាពចុះហត្ថលេខាលើកំពូលកីឡាកររូបនេះ។
    ជាមួយគ្នានេះ ក្រុមជើងឯកក្របខណ្ឌ Laliga ក្លិបស្ដេចស Real Madrid ក៏កំពុងតស៊ូជាមួយនឹងបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។ ទោះបីជាធ្លាប់ដាក់សំណើរសុំចុះហត្ថលេខាលើ Messi នាពេលកន្លងមកក៏ដោយ ក៏ការសែតកីឡាដ៏ល្បីរបស់អេស្ប៉ាញ Marca អះអាងថា ក្រុមរបស់លោក Zidane ផ្តោតតែទៅលើការលក់កីឡាករនៅក្នុងទីផ្សារដោះដូរកីឡាករនេះប៉ុណ្ណោះ ដើម្បីស្វែងរកប្រាក់មកផ្គត់ផ្គង់ក្លិប គ្មានបំណងចុះហត្ថលេខាលើកីឡាករកំពូលៗ នារដូវក្ដៅនេះនោះឡើយ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី