មិនគួរឱ្យជឿ!! ណ័រវេស បានក្លាយជាប្រទេសដំបូងបង្អស់ដែលគ្មានការកាប់ដើមឈើសូម្បីតែ១ដើម

11736
  • នៅលើពិភពលោកយើងនេះជារៀងរាល់ថ្ងៃសម្បត្តិធម្មជាតិជាច្រើនត្រូវបានមនុស្សជាតិបំផ្លាញ់ស្ទើរខ្ទិចខ្ទីអស់ទៅហើយ ។ ទោះបីជាមនុស្សយើងដឹងពីអត្ថប្រយោជន៍ដ៏មហិមារបស់សម្បត្តិធម្មជាតិទាំងនោះយ៉ាងណាក៏ដោយ ។

    Related image

    ព្រៃឈើគឺជាមួយក្នុងចំណោមសម្បត្តិធម្មជាតិជាច្រើនដែលត្រូវបានគេបំផ្លាញ់ស្ទើតែបាត់បង់ទាំងអស់ទៅហើយ ។ ប៉ុន្តែវាជារឿងមួយដែលគួរឲ្យកោតសរសើរខ្លាំងមែនទែនដែលរដ្ឋាភិបាលរបស់ប្រទេស ណ័រវេស ដែលស្រឡាញ់សម្រស់ព្រៃឈើ ដោយបានចេញច្បាប់ថ្មីមួយដើម្បីការពារព្រៃឈើដោយមិនអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួនកាប់ដើមឈើសូម្បីតែមួយដើម ។ មិនត្រឹមតែប៉ុណ្ណោះច្បាប់ប្រទេសមួយនេះក៏មិនអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនទិញគ្រឿងសង្ហារឹមដែលផលិតចេញពីឈើនោះឡើយ ទោះបីជាឈើនោះមិនមែនជារបស់ប្រទេសខ្លួនក៏ដោយ ។

    Related image

    ជាលទ្ធផលក្នុងការរួមដៃគ្នារវាងពលរដ្ឋជាមួយរដ្ឋាភិបាលប្រទេស ណ័រវេស បានធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោកដែលគ្មានការកាប់ព្រៃឈើសូម្បីតែមួយដើម ។ ហើយប្រទេសមួយនេះក៏បានអំពាវនាវឲ្យប្រទេសដ៏ទៃទៀតដូចជាប្រទេស អង់គ្លេស និងអាល្លឺម៉ង់ ជាដើមឲ្យគិតគូរអំពីបញ្ហានេះដើម្បីឲ្យមានស្ថេរភាពបរិស្ថានទៅថ្ងៃអណាគត ៕

    ដោយ៖តារា

    ប្រភព :
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី