ព័ត៌មានថ្មីៗស្តីពីពាក្យចចាមអារ៉ាមដែលថាលោក Zidane ទៅដឹកនាំក្លឹបបីសាចក្រហម Man Utd

6593
  • អតីតគ្រូបង្វឹករបស់ក្លិប Real Madrid លោក Zinedine Zidane ដែលត្រូវបានគេនិយាយថានឹងអាចទៅជំនួសលោក Jose Mourinho ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបបីសាចក្រហម Manchester United ក្នុងនាខាងមុខ ។

    Image result for Zinedine Zidane

    កាលពីសប្តាហ៍មុនត្រូវបានពត៌មានជាច្រើនបានចុះផ្សាយថាគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះមានបំណងចង់ទៅដឹកនាំនៅក្នុងក្របខ័ណ្ឌ Premier League ។ ការបោះពុម្ពជាភាសាអង់គ្លេសជាច្រើនបានលើកឡើងថាក្លិប Manchester United អាចនឹងមើលលទ្ធភាពនៃការទាក់ទាញលោក Zidane ឲ្យទៅកាន់ប្រទេសអង់គ្លេស ទោះបីជាលោក Mourinho ស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២០ យ៉ាងណាក៏ដោយ ។ ទោះយ៉ាងណាក៏ដោយយោងទៅតាមការសែតដ៏ល្បី Daily Mail បានឲ្យដឹងថាប្រភពជាន់ខ្ពស់មួយនៅ Old Trafford បានច្រានចោលការអះអាងថាក្លឹបកំពុងតែព្យាយាមនាំយកលោក Zidane ដើម្បីទៅជំនួសកន្លែងរបស់គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ រូបនេះ ។

    Image result for Mourinho

    ប៉ុន្តែត្រូវបានគេអះអាងថាទោះបីជាការលេងរបស់ក្រុមដែលមិនល្អពេលប៉ះជាក្រុម Brighton & Hove Albion នៅសប្តាហ៍ទី២ដំបូងកន្លងមកនេះ ក៏ដោយក៏ក្រុម Man United បដិសេធមិនឱ្យមានការភ័យស្លន់ស្លោបន្ទាប់ពីការបរាជ័យទាំងនោះឡើយ ។ ទាំងកីឡាករនិងលោក Mourinho កំពុងតែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងបន្ទាប់ពីការបរាជ័យ ៣-២ របស់ពួកគេទៅលើក្រុម Brighton កាលពីថ្ងៃអាទិត្យកន្លងទៅដែលទទួលបានការរិះគន់យ៉ាងខ្លះពីវិរៈបុរសរបស់ក្លិបដូចជាលោក Paul Scholes និង Phil Neville ជាដើម ។ បញ្ហាអាចកាន់តែអាក្រក់ទៅៗ សម្រាប់ក្រុម Man Utd ប្រសិនបើពួកគេមិនកែលម្អនៅសប្តាហ៍ក្រោយ ស្របពេលពួកគេនឹងត្រូវប៉ះក្រុមខ្លាំង Tottenham Hotspur នៅថ្ងៃអាទិត្យនេះសម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Premier League បើទោះបីជាក្រុមបិសាចក្រហមត្រូវបានគេដឹងថាមានភាពខ្លាំងជាងក្រុមកំពូលទាំង ៦ ទៀតក៏ដោយ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី