
កីឡាកររបស់ក្លិប Real Madrid បានឆ្លើយតបទៅពាក្យឌឺដងរបស់តារាឆ្នើមចំណូលថ្មីរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ដែលបាននិយាយថាគាត់មានមិត្តជិតស្និតយ៉ាងច្រើននៅក្លឹបថ្មីជាងនៅក្រុម Los Blancos បើទោះបីជាកីឡាកររបស់ព័រទុយហ្គាល់រូបនេះមានចំណងស្នេហាជិតស្និទ្ធជាមួយអតីតមិត្តរួមក្រុមរបស់គាត់ក្នុងរយៈពេល ៩ ឆ្នាំនៅអេស្ប៉ាញក៏ដោយ ។
ខ្សែបម្រើ Dani Ceballos របស់អេស្ប៉ាញនាពេលបច្ចុប្បន្ននេះក៏បានឆ្លើយតបផងដែរចំពោះអ្វីដែលម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល ដោយបាននិយាយថា Los Blancos នឹងមិនបារម្ភពីពាក្យសម្ដីរបស់កីឡាករវ័យ ៣៣ ឆ្នាំនេះនោះឡើយ ។
យោងតាមបទសម្ភាសន៍ជាមួយការសែត Calciomercato កីឡាកររូបនេះបានថ្លែងថា៖ ” Ronaldo នឹងមិននៅទីនោះទេ ប៉ុន្តែវាមិនគួរចាប់អារម្មណ៍យើងទេ ។ អ្វីដែលគាត់និយាយនឹងមិនប៉ះពាល់ដល់យើងនោះទេ យើងដឹងពីអ្វីដែលលោក Lopetegui ចង់បានហើយយើងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើវានៅលើវាលស្មៅ ” ។
Cristiano Ronaldo បានចំណាយពេល ៩ ឆ្នាំដ៏អស្ចារ្យបំផុតនៅកីឡាដ្ឋាន Santiago Bernabeu ដែលជាទីកន្លែងដែលគាត់រកគ្រាប់បាល់បានច្រើនបំផុតដោយរកបានចំនួន ៤៥០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣៨ ប្រកួត ។ Real Madrid បានចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ La Liga ដំបូងរបស់ពួកគេដោយទទួលបានជ័យជម្នះ ២-០ លើក្រុម Getafe កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ ដោយគ្រាប់បាល់ទាំងពីរនេះរកបានដោយកីឡាករ Dani Carvajal និង Gareth Bale ៕
ដោយ៖តារា