
យោងតាមការសែត Le10Sport បានឱ្យដឹងថាក្លិប AC Milan សង្ឃឹមថានឹងទិញបានខ្សែបម្រើ Adrien Rabiot របស់ក្លឹប Paris Saint-Germain នៅលើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅខាងមុខនេះ ។
កិច្ចសន្យារបស់កីឡាករវ័យ ២៣ ឆ្នាំនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់ហាក់ដូចជាមិនសូវជាចង់បន្តការចុះកុងត្រាថ្មីជាមួយម្ចាស់ជើងឯក Ligue 1 នេះបន្តទៀតនោះឡើយ ។
លោក Leonardo ដែលជាអ្នកចាត់ការរបស់ក្លឹប AC Milan បានឲ្យដឹងថាក្លឹបយក្សរបស់អ៊ីតាលីមួយនេះកំពុងតែរៀបចំផែនការផ្តល់កិច្ចសន្យាដ៏ធំមួយដើម្បីទាក់ទាញកីឡាករ Adrien Rabiot នៅពេលរូបគេដាច់កុងត្រាជាមួយនឹងក្លឹបយក្សរបស់បារាំងមួយនេះនៅរដូវកាលក្រោយ ៕
ដោយ៖តារា