Zidane ប្រាប់ឈ្មោះកីឡាករម្នាក់ ដែលលោកមានកិត្តិយសបំផុតដែលបានបង្វឹក តែមិនមែន Ronaldo

599666

លោក Zinedine Zidane បានពណ៌នាថា Toni Kroos គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយគាត់នឹងមានកិត្តិយសក្នុងនាមជាគ្រូបង្វឹកនៅពេលដែលគាត់ចូលនិវត្តន៍។ Kroos បានចូលរួមជាមួយ Real Madrid ពីក្លិប Bayern Munich ក្នុងឆ្នាំ ២០១៤ ហើយបានជួយក្រុមស្ដេចសលើកពានរង្វាន់ក្របខណ្ឌ La Liga ចំនួនពីរដង និងពានរង្វាន់ Champions League ចំនួន ៣ ដងជាប់ៗគ្នា។ លោក Zidane បានបង្វឹក Kroos តាំងពីឆ្នាំ ២០១៦ ជុំវិញការដឹកនាំក្លិបទាំងពីរលើកផ្សេងគ្នា ហើយគ្រូបង្វឹករបស់ម៉ាឌ្រីដក៏គ្មានការសង្ស័យដែរថា កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះនឹងក្លាយជាខ្សែបម្រើឆ្នើមបំផុតគ្រប់ពេលវេលា។ លោក Zidane បានប្រាប់ Real France ថា៖ “គាត់ (Kroos) នឹងត្រូវបានគេចងចាំថា ជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុតនៅក្នុងពិភពលោក។ ពេលខ្ញុំមកដល់អ្នកអាចស្រមៃបាន ខ្ញុំពិតជារីករាយដែលបានធ្វើជាគ្រូបង្វឹករបស់គាត់”។ គ្រូបង្វឹករូបនេះបន្តទៀតថា៖ “វាជាការពិតនៅពេលខ្ញុំចូលនិវត្តន៍ ខ្ញុំនឹងអាចនិយាយបានថា ខ្ញុំបានបង្វឹក Cristiano, Bale, Modric, Ramos ។ ប៉ុន្តែខ្ញុំក៏នឹងនិយាយថាខ្ញុំបានបង្វឹក Toni Kroos ។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ដែលបានឃើញគាត់ហ្វឹកហាត់រាល់ថ្ងៃ។ ការនិយាយអំពីគាត់កំពុងនិយាយអំពីនរណាម្នាក់ដែលមិនធម្មតា”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី