ភស្ដុតាងទាំង ៦ នេះអាចបញ្ជាក់បានថានៅលើលោកយើងនេះពិតជាធ្លាប់មានយក្សពិតប្រាកដមែន

78669
  • តើលោកអ្នកជឿទេថានៅលើលោកយើងនេះមានយក្ស? តាមចាស់បុរាណបាននិយាយតៗគ្នាមកថា នៅលើភពផែនដីយើងនេះមានយក្ស ។ បើតាមក្នុងសាច់រឿងគេលេង យក្ស មានរូបរឿងដូចជាមនុស្សយើងអ៊ីចឹងដែរ ប៉ុន្តែខុសគ្នាត្រង់ថា យក្ស គឺមានមាឌធំ ខុសពីមនុស្សធម្មតា និងមានចង្កូមដែលពួកវាស៊ីសាច់ឆៅជាអារហារ ជាពិសេសគឺស៊ីមនុស្សយើងនេះតែម្ដង ។ ប៉ុន្តែរឿងនេះគ្មានការបកស្រាយណាមួយពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រឲ្យបានច្បាស់លាស់ថាតើលើលោកយើងនេះពិតជាមាន យក្ស ពិតមែនដែរឬទេ? ប៉ុន្តែតាមការរកឃើញភស្តុតាងមួយចំនួនខាងក្រោយបានបញ្ជាក់ថាកាលពីអតីតកាលពិតជាមានយក្សពិតប្រាកដមែន ។

    តោះបើចង់ដឹងថាភស្ដុតាងអ្វីខ្លះដែលបានបញ្ជាក់ថាអតីតកាលពិតជាមានយក្សពិតមែននោះ តោះទៅតាមដានជាមួយ វិបសាយ MerlPus ទាំងអស់គ្នា៖

    ១. សៀវភៅយក្ស

    បំណែកសៀវភៅនេះត្រូវបានគេរកឃើញកាលពីកន្លះទសវត្សមុន ដែលត្រូវបានគេដាក់ឈ្មោះថា សៀវភៅយក្ស ( Book of Giants ) ។ សៀវភៅនេះពិតជាគួឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ប៉ុន្តែការរកឃើញនេះពោលពេញដោយភាពចម្រូងចម្រាស់បំផុត ដោយសៀវភៅនេះសរសេររៀបរាប់អំពីការស្លាប់របស់ Nephilim សម័យបុរាណ ។ និយាយទៅជារួមទៅសៀវភៅនេះ គេនិយាយអំពីប្រភេទសត្វលោកមួយប្រភេទដែលធ្លាប់រស់នៅក្នុងភពផែនដីយើងនេះជាយូលង់ណាស់មកហើយ និងអំពីការផុតពូជអំបូរសត្វនេះផងដែរ ។

    ២. Nephilim ក្នុងគម្ពីប៊ីប

    ការលើកឡើងនៅក្នុងផ្នែកមួយនៃគម្ពីនេះ Nephilim គឺជាកូនចៅរបស់ “sons of God” និង “daughters of men” មុនពេលទឹកជំនន់លិចពិភពលោក ។ និយាយជារួមគម្ពីនេះបានរៀបរាប់ថា មានយក្សកាលពីសម័យនោះ ។

    ៣.Quinametzin Giants

    យោងតាមទេវកថាវិទ្យា Aztec បានឲ្យដឹងថានៅលើពិភពលោកធ្លាប់មាន Quinametzin Giants រស់នៅកាលពីសម័យ Run Rain ។ សត្វលោកនេះត្រូវបានលើកឡើងនៅក្នុងគម្ពីសាសនា Codex Rios និង Vatican A Codex ។ តាមការបកស្រាយជាភាសាអ៊ីតាលីនៃអក្សបុរាណបាននិយាយថា ពិតជាមានយក្សនៅក្នុង Mesoamerica ហើយតាមការពណ៌នារបស់គម្ពីនេះបានឲ្យដឹងទៀតថា អ្នកចម្បាំង Aztec ធ្លាប់បានប្រយុទ្ធជាមួយយក្សថែមទៀតផង ។

    ៤. ការរកឃើញនៅផូស៊ីលមនុស្សយក្ស

    កាលពីជាង ១០០ ឆ្នាំមុន មានការសែតរាប់មិនអស់រាយការណ៍ពីពត៌មាននៃការរកឃើញគ្រោងឆ្អឹងធំៗ ដែលគេជឿជាក់ថាជាឆ្អឆងរបស់មនុស្សយក្ស ។

    ៥. ម្រាមដៃយក្ស

    ម្រាមដៃមួយប្រភេទដែលគេជឿជាក់ថាជាម្រាមដៃរបស់សត្វលោកមួយប្រភេទដែលមានកំពស់ដ៏ខ្ពស់ ត្រូវបានគេរកឃើញនៅប្រទេសអេហ្សីបកាលពីជាង ៥០ ឆ្នាំមុន ។ ម្រាមដៃនេះមានប្រវែងជាង ២៨ សង់ទីម៉ែត្រ ។ តាមរបាយការណ៍បាននិយាយថាម្រាមដៃនេះគឺជារបស់យក្ស ដែលមានកម្ពស់ប្រហែលជា ៥ ម៉ែត្រ ។

    ៦.​ Kap-Dwa យក្សក្បាលពីរ

    មានការលើកឡើងថា វាត្រូវបានគេចាប់បានដោយអ្នកសំពៅរបស់អេស្ប៉ាញ កាលពីឆ្នាំ ១៦០០ ។ សត្វលោកដែលត្រូវបានគេចាប់បាននៅមានឈ្មោះ  Kap-Dwa មានក្បាលពីរ ដែលមានកម្ពស់ ៣.៥ ម៉ែត្រ​ ដែលគេជឿជាក់ថាវារស់នៅកាលពីរាប់រយឆ្នាំមុន ៕

    ដោយ៖តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី