
នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នរោងកុនកំពុងទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ។ នៅប្រទេសយើងការទៅទស្សនានៅក្នុងរោងកុន ៩០% ហើយដែលជាយុវវ័យ ព្រោះពួកគេចូលចិត្តទៅទស្សនាជាមួយ មិត្តភិក្ត មិត្តរួមការងារ ជាពិសេសបំផុតនោះគឺទៅមើលជាមួយ មនុស្សជាទីស្រឡាញ់របស់ពួកគេ ។ ប៉ុន្តែចំណែកឯមនុស្សវ័យចំណាស់វិញមិនមានអ្នកចូលចិត្តទៅទស្សនានោះទេ ខុសប្លែកពីប្រទេសគេដ៏ទៃដែលសំបូរគ្រប់វ័យដែលទៅទស្សនានៅក្នុងរោងកុន ។ ហើយម្យ៉ាងវិញទៀតនៅស្រុកយើងក៏មិនទាន់មានរោងកុនណាមួយប្លែកៗនោះឡើយ ខុសប្លែកនៅក្នុងប្រទេសមួយចំនួននេះមានរោងកុនប្លែកៗស្ទើរតែអ្នកមិនគួរឲ្យជឿទាល់តែសោះ ។
១/ រោងកុនដែលឪពុកម្ដាយមើលកុននិងកូនៗលេងកម្សាន្ត
វាជារឿងប្លែកបន្តិចហើយដែលឪពុកម្ដាយកំពុងមើលកុន ហើយកូនអាចលេងកម្សាន្តបាន ។ រោងកុនមួយនេះគឺស្ថិតនៅរដ្ឋ California សហរដ្ឋអាមេរិក ។
២/ រោងកុនភ្ជាប់ជាមួយធម្មជាតិ
Archipelago Cinema គឺជារោងកុនមួយដែលភ្ជាប់ជាមួយធម្មជាតិដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដែលលោក Ole Scheeren គឺជាស្ថាបនិករោងកុនមួយនេះ ។
៣/ រោងកុនទូរកុងតឺន័រ
ក្រុមហ៊ុន Teterin Film គឺបានបង្កើតរោងកុនប្រភេទតូចនេះតាមប្រជាជុំតូចៗលើកដំបូងបង្អស់នៅទីក្រុង Lyudinovo នៅតំបន់ Kaluga នៃទីក្រុង ម៉ូស្គូ ។
៤/ រោងភាពយន្តជំនាន់ ៥០
រោងកុន Sci-Fi Dine-In Theater & Restaurant at Disney’s Hollywood Studios គឺជារោងកុនដែលបង្កើតឡើងក្នុងបែបបទនាសម័យកាលទសវត្សទី ៥០ ។
៥/ មើលកុនក្នុងអាងទឹកក្ដៅ
Hot Tub Cinema គឺជារោងកុនដែលផ្លាស់ប្ដូចំណីអារម្មណ៍របស់លោកអ្នកដែលអាចឲ្យលោកអ្នកមើលកុនបណ្ដើរ ត្រាំទឹកក្ដៅបណ្ដើរផងដែរ ។ ដោយអាងទឹកតូចនេះអាចដាក់មនុស្សមាន ៦ នាក់ ហើយតម្រូវមិនឲ្យមានសម្លេងរំខាននោះឡើយ ។
៦/ រោងភាពយន្តខ្នាតតូច
រោងភាពយន្តនេះអាចឲ្យមានមនុស្សយ៉ាងច្រើនត្រឹមតែ ៨ នាក់ប៉ុណ្ណោះ ហើយការចាក់ភាពយន្តនេះគឺប្រើប្រាស់ដោយថាមពលអគ្គីសនីដែលទទួលបានពីពន្លឺព្រះអាទិត្រ ។ ទោះជាវាតូចក៏ដោយក៏លោកអ្នកអាចមើលរឿងបណ្ដើរញ្ញាំពោតលីងបណ្ដើរផងដែរ ៕
ដោយ៖តារា