បឹងកេតបង្កើតកំណត់ត្រាអាក្រក់របស់ខ្លួនក្រោយចាញ់ Ceres ៩-០

47404
  • ក្លិបបឹងកេតអែហ្វស៊ីរបស់កម្ពុជា បានរងបរាជ័យយ៉ាងដំណំក្រោមថ្វីជើងក្រុមខ្លាំងហ្វ៊ីលីពីន Ceres-Negros ដោយលទ្ធផល ៩-០ ក្នុងជំនួបបើកឆាក AFC CUP កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។ នេះជាកំណត់ត្រាចាញ់ច្រើនគ្រាប់ដ៏អាក្រក់មួយ ក្រោយទើបតែភ្លាត់ក្រោមថ្វីជើងក្រុមវៀតណាម ក្នុងវគ្គជម្រុះ TMCC ៥-១។

    Related image

    យ៉ាងណាក្តីលោក កែវ កុសល គ្រូបង្គោលបឹងកេតទើបតែងតាំង បានបង្ហាញសុទិដ្ឋិនិយមចំពោះក្រុមថាបានព្យាយាមអស់ពីសមត្ថភាព ។ នៅជើងទី២ បឹងកេត នឹងផ្លាស់ប្តូរយុទ្ធសាស្ត្រ ហើយនឹងរំពឹងថាធ្វើបានល្អ នៅក្នុងដីពហុកីឡដ្ឋានជាតិវិញម្តង។

    Image result for Ceres-Negros vs boeung ket fc

    ceres negros boeung ket afc cup 2017 2

    បឹងកេត បានរបូត៥គ្រាប់នៅវគ្គទី១ និងបន្តអោយ Ceres-Negros រកបាន៤គ្រាប់បន្ថែមនៅវគ្គទី២។ ចប់ការប្រកួត ក្រុមកម្ពុជា ចាញ់ ៩-០ ។ លទ្ធផលនេះ បានធ្វើអោយ Ceres-Negros ឡើងទៅឈរលេខ១ក្នុងពូល តាមពីក្រោមដោយ Home United និងលេខ៣នៅលើក្រុម Shan United។ ចំណែក បឹងកេត នៅបាតតារាង។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី