ក្លិប FC Barcelona មិនព្រមផ្ដល់កិច្ចសន្យាថ្មីឱ្យទៅ Ivan Rakitic ខណះ PSG កំពុងតាមចែចូវ

55508
  • របាយការណ៍ជាច្រើនបានចុះផ្សាយថាក្លិប Barcelona បានប្រាប់ទៅកាន់ខ្សែបម្រើ Ivan Rakitic ថាពួកគេមិនអាចមានលទ្ធភាពក្នុងការផ្តល់កិច្ចសន្យាថ្មីឱ្យគាត់បានទេ ខណះដែលក្លឹប Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ ។

    Image result for ivan rakitic

    ក្លឹប Paris Saint-Germain ត្រូវបានសារពត៌មានជាច្រើនបានចុះផ្សាយថា ពួកគេមានចំណាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ ៣០ ឆ្នាំរូបនេះដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេមានមានសុពលភាពរហូតដល់ឆ្នាំ ២០២១ ខណះ កិច្ចព្រមព្រៀងទិញផ្ដាច់កុងត្រាមានតម្លៃ ១២៥ លានអឺរ៉ូ ។ ក្លឹបអ្នកមានដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនប្រាក់បៀរវត្សឲ្យទៅកាន់កីឡាកររូបនេះឲ្យបានដល់ ៨ លានអឺរ៉ូក្នុងមួយរដូវកាល ។

    Related image

    ទោះជាយ៉ាងណាក៏ដោយខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះនឹងបន្តនៅជាមួយក្លិប Barca ដ៏ដែល ខណៈដែលការសែតដ៏ល្បីរបស់អេស្ប៉ាញ Marca បានអះអាងថាប្រាក់មិនមែនជាអាទិភាពសម្រាប់ Rakitic នោះទេ ហើយរូបគេក៏ត្រៀមខ្លួនរួចរាល់ហើយក្នុងការបដិសេធសំណើរដ៏ធំមួយនេះពីសំណាក់ក្លឹប Paris Saint-Germain ទោះបីជាគាត់អាចចាកចេញទៅទីនោះក៏ដោយ ។ ទោះយ៉ាងណាក៏ដោយបើតាមការសែត Paper ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដជឿជាក់ថាក្លឹប Barcelona ក៏នឹងមិនអនុញ្ញាតឲ្យកីឡាករឆ្នើមរបស់ខ្លួនរូបនេះចាកចេញនោះដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី