ក្លឹបតោខៀវ Chelsea នៅតែមិនបោះបង់ក្នុងការព្យាយាមផ្ដល់កិច្ចសន្យាថ្មីឱ្យ Eden Hazard

22578
  • Eden Hazard ដែលមានពាក្យចចាមអារ៉ាមថានឹងផ្ទេរចេញពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះ ប៉ុន្តែនៅទីបំផុតបានសម្រចចិត្តស្នាក់នៅក្លឹប Chelsea ដ៏ដែល ខណះអណាគតរបស់គេនៅតែមិនច្បាស់លាស់នៅឡើយ ។ យោងតាមប្រភពដ៏គួរឱ្យជឿជាក់ពីបែលហ្ស៊ិកលោក Kristof Terreur បានឲ្យដឹងថា ក្រុមតោខៀវកំពុងប៉ុនប៉ងបើកការចរចារលើកិច្ចព្រមព្រៀងថ្មីមួយជាមួយ Hazard ជាយូរណាស់មកហើយប៉ុន្តែមិនបានសម្រេច ហើយនៅតែព្យាយាមផ្ដល់កុងត្រាថ្មីឲ្យរូបគេដ៏ដែល ។

    Image result for Eden Hazard

    ក្លឹបអធិរាជស Real Madrid បានសម្លឹងឃើញ Hazard បន្ទាប់ពីការចាកចេញដ៏គួរឲ្យភ្ញាក់ផ្អើលដែលកីឡាករ Cristiano Ronaldo សម្រេចចិត្តចូលរួមជាមួយក្លឹបយក្សអ៊ីតាលី Juventus ខណះម្ចាស់ស្រោមដៃមាសប្រចាំការប្រកួត World Cup អ្នកចាំទី Thibaut Courtois ក៏បានផ្ទេរទៅលេងនៅកីឡាដ្ឋាន Bernabeu កាលពីពីរសប្តាហ៍មុនផងដែរ ។

    Image result for Eden Hazard

    យុទ្ធនាការរដូវកាលមុននៅក្នុងក្របខ័ណ្ឌ Premier League ជារដូវកាលដ៏អាក្រក់មួយសម្រាប់ក្រុមតោខៀវដោយក្លឹបយក្សរបស់អង់គ្លេសមួយនឹងខកខានការប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League នារដូវកាលថ្មីនេះ​។ រឿងនេះបានធ្វើឲ្យកើតមានជាពាក្យចចាមអារ៉ាមជាច្រើនជុំវិញការចាកចេញរបស់ Hazard នារដូវក្ដៅនេះ ។

    Image result for Eden Hazard

    ខ្សែប្រយុទ្ធបែលហ្សិក Hazard វ័យ ២៧ ឆ្នាំរូបនេះបានធ្វើលេងនៅកីឡាដ្ឋាន Stamford Bridge អស់រយៈពេល ៦ ឆ្នាំមកហើយ ក្រោយពីបានផ្ទេរទៅកាន់ទីក្រុងឡុងដ៍ពីក្លិប Lille នៅក្របខ័ណ្ឌ Ligue 1 កាលពីឆ្នាំ ២០១២ ។ បច្ចុប្បន្នគាត់គឺជាកីឡាករដែលរស់នៅជាមួយក្លឹបតោខៀវ Chelsea ច្រើនជាងកីឡាករណាៗទាំងអស់នៅក្នុងក្រុមនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី