ប្រទេសទាំង ២០ ស្ទើរតែគ្មានអ្នកទៅសោះ និង ខ្សត់ភ្ញៀវទេសចរណ៍ បំផុតក្នុងពិភពលោក

89844
  • ប្រទេសនីមួយៗនៅក្នុងពិភពលោកសុទ្ធសឹងតែមានតំបន់ទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅលេងនៅប្រទេសរបស់ពួកគេ ។ ប៉ុន្តែប្រទេសទាំង ២០ ខាងក្រោមនេះសុទ្ធសឹងតែជាប្រទេសខ្សត់ភ្ញៀវទេសចរណ៍បំផុតក្នុងលោក ប្រទេសខ្លះសឹងតែគ្មានអ្នកទៅលេងសូម្បីតែម្នាក់ក៏មានដែរ ។

    ២០/ ប្រទេស សេរ៉ាលេអូន

    Related image

    មានភ្ញៀវទេសចរណ៍ត្រឹមតែ ៥២,០០០ នាក់ ប៉ុណ្ណោះកាលពីឆ្នាំ ២០១១ ដោយប្រទេសមិនសូវមានពត៌មានល្អៗអំពីប្រទេសនេះប៉ុន្មាននោះឡើយ ។

    ១៩/ ប្រទេស Tonga

    Related image

    ភ្ញៀវទេសចរណ៍មានត្រឹមតែ ៤៥,០០០ នាក់ប៉ុណ្ណោះកាលពីឆ្នាំ ២០១១ ដែលបានឈានជើងជាន់ទឹកដីប្រទេសនោះ ព្រោះប្រទេសនេះស្ថិតនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក ។

    ១៨/ ប្រទេស ទីម័រខាងកើត

    Image result for East Timor city

    ភ្ញៀវទេសចរណ៍ចំនួន ៤០,០០០ នាក់បានទៅលេងប្រទេសកាលពីឆ្នាំ ២០១០ ព្រោះប្រទេសនេះគ្មានសុវត្តិភាពទាល់ទេសោះ ។

    ១៧/ ប្រទេស ប៊ូតង់

    Related image

    មានត្រឹមតែ ៣៧,០០០ នាក់ប៉ុណ្ណោះដែលជាភ្ញៀវទេសចរណ៍អន្តរជាតិ ដែលនេះគឺជាទិន្នន័យក្នុងឆ្នាំ ២០១១ ។

    ១៦/ ប្រទេស កូរ៉េខាងជើង

    Related image

    ផ្ទុយពីប្រទេសបងប្អូនរបស់ខ្លួន កូរ៉េខាងត្បូងដែលមានភ្ញៀវទេសចរណ៍ទៅលេងរាប់សិបលាននាក់ជារៀងរាល់ឆ្នាំ ចំណែកឯ កូរ៉េខាងជើង វិញមានភ្ញៀវទេសចរណ៍ត្រឹមតែ ៣៥,០០០ នាក់ប៉ុណ្ណោះកាលពីឆ្នាំ ២០១១ ដែលគេទៅទស្សនាទីនោះ ព្រោះប្រទេសនេះជាប្រទេសផ្ដាច់ការ និងជាប្រទេសចូលចិត្តផលិតអាវុធប្រល័យលោកខ្លាំងណាស់ ។

    ១៥/ ប្រទេស លីបយ៉ា

    Related image

    មានតែ ៣៤,០០០ នាក់ប៉ុណ្ណោះដែលបានទៅលេងប្រទេសនេះកាលពីឆ្នាំ ២០០៨ ។

    ១៤/ ប្រទេស Guinea-Bissau

    Image result for Guinea-Bissau city

    កាលពីឆ្នាំ ២០១១ មានភ្ញៀវអន្តរជាតិត្រឹមតែ ៣០,០០០ នាក់ប៉ុណ្ណោះដែលទៅលេងនៅទីនោះ ។

    ១៣/ ប្រទេស Mauritania

    Related image

    ភ្ញៀវត្រឹមតែ ២៩,០០០ នាក់ប៉ុណ្ណោះដែលបានជិៈយន្តហោះទៅប្រទេសនេះកាលពីឆ្នាំ ២០០៨ ។

    ១២/ ប្រទេស Micronesia

    Image result for micronesia city

    មានភ្ញៀវទេសចរណ៍ត្រឹមតែ ២៦,០០០ ប៉ុណ្ណោះ កាលពីឆ្នាំ ២០០៨ ។

    ១១/ កោះ Solomon

    Related image

    កោះមួយនេះគឺជាកោះមួយដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលវាពិបាកធ្វើឲ្យភ្ញៀទេសចរណ៍ទៅលេងទីនោះដោយមានត្រឹមតែ ២៣,០០០ នាក់ប៉ុណ្ណោះដែលបានទៅលេងទីនោះកាលពីឆ្នាំ ២០១០ ។

    ១០/ ប្រទេស អាហ្វហ្គានីស្ថាន

    Image result for Afghanistan  city

    ក្នុងឆ្នាំ ២០១២ មានភ្ញៀវត្រឹមតែ ១៧,៥០០ នាក់ប៉ុណ្ណោះដែលហ៊ានឈានជើងចូលប្រទេសនេះ ប្រទេសនេះពោញទៅដោយសង្គ្រាមស៊ីវិល ។

    ៩/ ប្រទេស Comoros

    Image result for Comoros  city

    មានត្រឹមតែ ១៥,០០០ នាក់ប៉ុណ្ណោះកាលពីឆ្នាំ ២០១០ ដែលជាភ្ញៀវទេសចរណ៍ ។

    ៨/ ប្រទេស Sao Tome & Principe

    Related image

    មនុស្សត្រឹមតែ ៨,០០០ នាក់ប៉ុណ្ណោះដែលក្លាហានហ៊ានទៅដើរលេងប្រទេសនេះ កាលពីឆ្នាំ ២០១០ ។

    ៧/ ប្រទេស Turkmenistan

    Related image

    បើនិយាយពីភ្ញៀវទេសចរណ៍ដែលបានទៅលេងទីនោះមានត្រឹមតែ ៧,០០០ នាក់បុណ្ណោះកាលពីឆ្នាំ ២០០៧ ។

    ៦/ ប្រទេស Equatorial Guinea

    Image result for Equatorial Guinea  city

    ៦,០០០ នាក់ជាភ្ញៀវទេសចរណ៍កាលពីឆ្នាំ ២០១២ ។

    ៥/​ កោះ Marshall

    Related image

    មានភ្ញៀវទេសចរណ៍ត្រឹមតែ ៥,០០០ នាក់ប៉ុណ្ណោះដែលបានទៅលេងទីនោះកាលពីឆ្នាំ ២០១១ ព្រោះវាជាកូនកោះដ៏តូចមួយ ។

    ៤/ ប្រទេស  Kiribati

    Image result for Kiribati city

    និយាយពីភ្ញៀវទេសចរណ៍គឺមានតិចមែនទែនមានត្រឹមតែ ៤,៧០០ នាក់ ( ២០១១ ) ព្រោះប្រទេសនេះមិនសូវលឺឈ្មោះនោះទេ អ៊ីចឹងវាមិនចម្លែកទេដែលគ្មានមនុស្សទៅលេងទីនោះ ។

    ៣/ ប្រទេស Tuvalu

    Related image

    មានភ្ញៀវទេសចរណ៍តិចមែនទែនមានត្រឹមតែ ១,២០០ នាក់ប៉ុណ្ណោះ កាលពីឆ្នាំ ២០១១ ។

    ២/ ប្រទេស សូម៉ាលី

    Image result for Somalia city

    បញ្ហាសង្គ្រាម កង្វះរដ្ឋាភិបាលដឹកនាំ អំពើហិង្សា ភាពក្រីក្រ និងកត្តាអវិជ្ជាមានជាច្រើនទៀតបានធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងលោកដែលខ្សត់ភ្ញៀវទេសចរណ៍ដោយមានត្រឹមតែ ៥០០ នាក់ប៉ុណ្ណោះដែលចង់ស្គាល់ប្រទេសមួយនេះ​ ។

    ១/ ប្រទេស Nauru

    Related image

    ប្រទេស Nauru គឺជាប្រទេសកូនកោះដ៏តូចមួយនៅកណ្ដាលមហាសមុទ្រ ប៉ាស៊ីហ្វិក ដែលពិបាកបំផុតសម្រាប់ភ្ញៀវទេសចរណ៍ដែលចង់ទៅលេងប្រទេសនេះ ព្រោះផ្ទៃដីប្រទេសមានត្រឹមតែ ២១ គីឡូម៉ែត្រ ទើបធ្វើឲ្យមានតែភ្ញៀវទេសចរណ៍ត្រឹមតែ ២០០ នាក់ប៉ុណ្ណោះ ( ២០១១​) ដែលបានទៅដល់ទីនោះ ហើយបានធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសខ្សត់ភ្ញៀវទេសចរណ៍បំផុតក្នុងលោក ៕

    ដោយ៖តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី