Ronaldo៖ ខ្ញុំចង់ឱ្យ Cristiano Jr ដើរតាមគន្លងរបស់ខ្ញុំដើម្បីក្លាយជាកីឡាករម្នាក់

9003
  • កូនប្រុសកំពូលកីឡាករ Cristiano Ronaldo  ដែលមានឈ្មោះថា Cristiano Jr បានបង្ហាញពីហ្សែនដែលកាត់ទៅតាមឪពុករបស់គាត់ ហើយកំពូលតារាបាល់ទាត់របស់ក្លឹបសេះបង្កង់ Juventus រូបនេះបាននិយាយថាគាត់ចង់ឱ្យ Cristiano Jr ដើរតាមគន្លងរបស់គាត់នៅលើទីលាន ។

    Related image

    កូនប្រុសច្បង Cristiano Jr ដែលមានអាយុ ៨ ឆ្នាំ ដែលកាលពីខែមិថុនាកន្លងទៅនេះមានអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញវីដេអូជាច្រើនដែលគាត់បានស៊ុតបញ្ចូលទីដ៏អស្ចារ្យ ។ ហើយឥឡូវនេះ Ronaldo ផ្ទាល់បានពន្យល់ថាគាត់ចង់ឱ្យកូនប្រុសរបស់គាត់ក្លាយទៅជាកីឡាករបាល់ទាត់ផងដែរ ទោះបីជាគាត់នឹងមិនបង្ខំឱ្យកូនដើរតាមគន្លងរបស់គាត់ក៏ដោយ ហើយប្រសិនបើគាត់មិនចង់ក៏វាគ្មានបញ្ហាអ្វីដែរ ។

    Related image

    ខ្សែប្រយុទ្ធរបស់ក្រុម Juventus រូបនេះបានប្រាប់ទៅកាសែត DAZN ថា៖”គាត់មានការប្រកួតប្រជែងខ្លាំងណាស់ ។ គាត់ដូចជាខ្ញុំកាលពីក្មេង ។ គាត់មិនចូលចិត្តការចាញ់ទេ ។ គាត់នឹងក្លាយដូចជាខ្ញុំពិតប្រាកដ ១០០% ។ ខ្ញុំចង់បង្រៀនគាត់ពីរឿងខ្លះប៉ុន្តែទីបំផុតគាត់នឹងជ្រើសរើសអ្វីដែលត្រូវធ្វើហើយគាត់នឹងតែងតែគាំទ្រខ្ញុំ ។ ប៉ុន្តែពិតណាស់ខ្ញុំចង់ឱ្យគាត់ក្លាយជាកីឡាករម្នាក់ ព្រោះខ្ញុំគិតថាគាត់មានចំណង់ចំណូលចិត្តសម្រាប់វាផងដែរ “។

    Related image

    អតីតកីឡាកររបស់ក្លឹបបីសាចក្រហមរូបនេះក៏បាននិយាយពីមហិច្ឆតារបស់គាត់ជាមួយក្លិបថ្មីរបស់គាត់នៅរដូវកាលនេះផងដែរដោយគាត់បាននិយាយថាគាត់ចង់ឈ្នះពានរង្វាន់ជាច្រើនទៀតជាមួយក្លឹបសេះបង្កង់ ។ Ronaldo បានបន្ថែមទៀតថា៖ “ខ្ញុំចង់ឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Juventus ។ យើងនឹងផ្តោតលើរឿងនោះជាមួយមិត្តរួមក្រុមរបស់ខ្ញុំ ។ យើងនឹងទៅមួយជំហានម្តងៗ ហើយបន្ទាប់មកយើងនឹងមើលឃើញ ប្រសិនបើវាមិនមែននៅឆ្នាំនេះ គឺអាចនៅឆ្នាំក្រោយ ឬ ឆ្នាំក្រោយបន្តទៀត … ។ គោលដៅសម្រាប់ក្លិបនេះគឺដើម្បីឈ្នះពានលីក Coppa Italia ហើយពិតណាស់យើងនឹងធ្វើបានល្អបំផុតនៅក្នុងក្របខ័ណ្ឌ Champions League “។

    Image result for Cristiano Ronaldo

    Ronaldo បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់នៅលើទឹកដី Juventus កាលពីលេងជាមួយ Juventus B  ប៉ុន្តែគាត់មិនទាន់មានឱកាសរកគ្រាប់បាល់ផ្លូវការដំបូងរបស់គាត់សម្រាប់ជើងឯកក្របខ័ណ្ឌ Serie A នៅឡើយទេ ខណះប្រកួតទីពីរដែលក្លិប Bianconeri ធ្វើជាម្ចាស់ផ្ទះគឺត្រូវប៉ះជាក្លឹបខ្លាំង Lazio នៅរាត្រីថ្ងៃសៅរ៍ខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី