ប្រទះឃើញវត្តមានសត្វទង់ប្រផេះ និងត្រដក់ធំ នៅតំបន់ការពារបឹងព្រែកល្ពៅ ខណៈសត្វនេះស្ថិតក្នុងបញ្ជីក្រហម

327790
  • សត្វទង់ប្រផេះ និងសត្វត្រដក់ធំ ថតដោយមន្រ្តីឧទ្យានុរក្ស ពេលកំពុងចុះល្បាត នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទសត្វស្លាបរស់នៅក្នុងតំបន់ដីសើម ដែលកំពុងមានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្រ្តខេត្តតាកែវ។

    សត្វទង់ប្រផេះ(Spot-billed Pelican) មានកម្ពស់ចន្លោះ ១២៧-១៤០ស.ម ត្រូវបានចាត់ជាប្រភេទ «សត្វជិតទទួលរងគ្រោះថ្នាក់ NT» និងសត្វត្រដក់ធំ (Greater Adjutant) មានកម្ពស់ចន្លោះ ១៤៥-១៥០ស.ម ត្រូវបានចាត់ជាប្រភេទ «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ EN» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ យោងតាមការសិក្សារបស់ក្រសួងបរិស្ថាន សហការជាមួយដៃគូ អាជ្ញាធរពាក់ព័ន្ធ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានវត្តមានសត្វស្លាបប្រមាណ ៤០ប្រភេទផ្សេងគ្នា ក្នុងនោះ ក៏មានសត្វទង់ប្រផេះ និងសត្វត្រដក់ធំផងដែរ៕

    ប្រភព៖ ក្រសួងបរិស្ថាន

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី