FC Barcelona ត្រៀមរៀបចំលុយចំនួន ៥០ លានអឺរ៉ូ សម្រាប់តារាឆ្នើមរបស់ក្លឹប PSG ម្នាក់

10073
  • ក្លិបយក្សរបស់អេស្ប៉ាញ FC Barcelona ត្រូវបានគេរាយការណ៍ថាគ្រោងនឹងដាក់ដេញថ្លៃក្នុងចំនួនទឹកប្រាក់ ៥០ លានអឺរ៉ូ សម្រាប់នាំយកខ្សែបម្រើសញ្ជាតិបារាំងម្នាក់ដែលអាចនឹងក្លាយជាកីឡាករទី ៥ នៃការផ្ទេរនារដូវក្ដៅនេះ ។ បើយោងតាមការសែត Calciomercato បានឲ្យដឹងថាក្រុម Blaugrana ( Barce ) កំពុងរៀបចំផែនការនាំយកខ្សែបម្រើ Adrien Rabiot របស់ក្លឹប Paris Saint-Germain ។

    Image result for Adrien Rabiot

    កិច្ចសន្យារបស់ខ្សែបម្រើរូបនេះជាមួយក្លិបយក្សរបស់បារាំងនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់ត្រូវបានគេរាយការណ៍ថាបានទាមទារប្រាក់ខែដ៏ខ្ពស់មួយប្រសិនបើចង់ឲ្យគាត់បន្តស្នាក់នៅជាមួយក្លឹប ។ Rabiot ត្រូវបានគេជឿជាក់ថាបានច្រានចោលសំណើរកិច្ចសន្យាចុងក្រោយរបស់ក្លឹប PSG ខណះដែលកំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សដូចជា AC Milan, Juventus, Inter Milan និង Barcelona ជាដើម ។ កីឡាកររូបនេះក៏ចង់ចូលរួមជាមួយក្លិបយក្សនៅតំបន់កាតាឡែននៅក្នុងទីផ្សាផ្ទេរនារដូវក្ដៅនេះ ហើយក្លឹបរបស់អេស្ប៉ាញមួយនេះក៏បានសម្លឹងឃើញគាត់ជាអ្នកសាកសមបំផុតដើម្បីទៅជំនួសកីឡាករ Ivan Rakitic ប្រសិនបើខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះធ្វើការផ្ទេរទៅឱ្យ PSG ។

    Image result for Adrien Rabiot

    ដោយពិចារណាថាកិច្ចព្រមព្រៀងរបស់ Rabiot នៅប្រទេសបារាំងនឹងត្រូវផុតកំណត់នៅឆ្នាំក្រោយ ដូច្នេះ Barca អាចចំណាយប្រាក់តិចជាង ៥០ លានអឺរ៉ូ បើទោះបីជាក្លឹបដែលមានមូលដ្ឋាននៅទីក្រុង បារីស ទំនងជាចង់ឲ្យរូបគេបន្តស្នាក់នៅក៏ដោយ ។Adrien Rabiot បានបង្ហាញខ្លួនឱ្យក្រុម Paris Saint-Germain បានចំនួន ២១០ ប្រកួតចាប់តាំងពីគាត់បានមកដល់កីឡាដ្ឋាន Parc des Princes កាលពីឆ្នាំ ២០១៣ ដោយឈ្នះពានរង្វាន់ចំនួន ១៥ ពានរង្វាន់ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី