ក្ដីសង្ឃឹម Real ត្រូវបានបញ្ចប់ក្រោយពី RB Leipzig បញ្ជាក់យ៉ាងច្បាស់ថាក្លឹបនឹងមិនលក់ Werner នោះទេ

29348
  • ក្លឹបយក្សមួយនៅក្នុងក្របខ័ណ្ឌ Bundesliga បានច្រានចោលក្នុងការលក់ខ្សែប្រយុទ្ធរបស់ពួកគេដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបយក្សអេស្ប៉ាញ Real Madrid នៅក្នុងការផ្ទេរនេះ ។ កីឡាករជម្រើសជាតិអាឡឺម៉ង់ Timo Werner គឺជាខ្សែប្រយុទ្ធមួយរូបដែលត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅលើបញ្ជីតាមទិញរបស់ក្រុម Los Blancos ( Real ) រួមជាមួយនឹងខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski និង Rodrigo  របស់ក្លិប Valencia ។

    Related image

    លោក Ralf Rangnick គ្រូបង្វឹករបស់ក្លិប RB Leipzig បានបញ្ជាក់ថាក្លិបនឹងមិនលក់ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ពួកគេនោះទេ ។ លោកបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “នោះមិនមែនជាបញ្ហាសម្រាប់យើងទេ ។ Timo បានបញ្ជាក់យ៉ាងច្បាស់ចំពោះយើងក៏ដូចជានៅក្នុងបទសម្ភាសន៍ជាច្រើនដែលគាត់នឹងលេងឱ្យយើងនៅរដូវកាលថ្មីនេះ ។ ជាមួយនឹងកិច្ចសន្យានៅសល់រយៈពេល ២ ឆ្នាំទៀតតែប៉ុណ្ណោះ Leipzig ទំនងជានឹងមិនអនុញ្ញាតឱ្យកីឡាករ Werner ចាកចេញរដូវកាល ២០១៩-២០ នេះទេ ប៉ុន្តែមិនមានការធានារ៉ាប់រងពីអនាគតរបស់គាត់នៅជាមួយក្លឹបឱ្យបានយូរលើសឆ្នាំ ២០២០ នោះឡើយ ។ យើងនឹងព្យាយាមពង្រីកកិច្ចសន្យារបស់គាត់មុនពេលផុតកំណត់ “។

    Related image

    កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៧៧ ប្រកួតឱ្យក្លឹប RB Leipzig​ ដោយស៊ុតបញ្ចូលទីបាន ៤២ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ១៧ លើកថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី