ដុតឈឺម្លេះ! Ozil: ប្រសិនបើខ្ញុំមិនចង់ឈ្នះពាន ខ្ញុំប្រហែលផ្លាស់ទៅលេងនៅ Spurs យូរហើយ

38598
  • តារាឆ្នើមក្រុមកាំភ្លើងធំ Arsenal កីឡាករ Mesut Ozil ត្រូវបានគេសួរថា តើគាត់ចង់ចូលនិវត្តន៍ជាមួយក្រុម Tottenham Hotspur ហើយគាត់បានឆ្លើយតបយ៉ាងគួរឱ្យភ្ញាក់ផ្អើល។

    អតីតកីឡាករអន្តរជាតិអាល្លឺម៉ង់ និង Real Madrid ខ្សែប្រយុទ្ធ Mesut Ozil នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រូបគេហាក់ជួបសំណាងមិនល្អទាល់តែសោះ ចាប់តាំងពីការចាកចេញរបស់គ្រូបង្វឹកបារាំងលោក Arsene Wenger កាលពីឆ្នាំ២០១៨ ក្រោមការដឹកនាំគ្រូបង្វឹកថ្មីទាំងពីរ ពោលគឺលោក Unai Emery និងលោក Mikel Arteta ម្ចាស់អាវលេខ១០រូបនេះ មិនសូវបានបង្ហាញខ្លួនប៉ុន្មាននោះទេ។ Ozil បានសរសេរនៅបណ្ដាញសង្គម Twitter ផ្លូវការរបស់ខ្លួនថា៖ “ប្រសិនបើខ្ញុំមិនចង់ឈ្នះពានទេ ខ្ញុំគួរតែទៅទីនោះ (Spurs)”។

    សូម្បីតែ William Saliba អាយុ ១៩ ឆ្នាំរបស់ Arsenal ដែលមិនបានលេងការប្រកួតផ្លូវការតែមួយនៅប្រទេសអង់គ្លេសក៏ដោយ ក៏គេបានឈ្នះពានច្រើនជាង Dele Alli រួចទៅហើយ ដោយបានលើកពានរង្វាន់ Community Shield នាពេលថ្មីៗនេះ៕

    ដោយ៖ វិទូ

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី