Arjen Robben៖ ការចាកចេញពី Real ទៅ Bayern គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងអាជីពរបស់ខ្ញុំ

10848

ខ្សែប្រយុទ្ធចាស់វស្សាសញ្ជាតិហូឡង់ Arjen Robben បានរំលឹកអតីតកាលរបស់ខ្លួនថា ការចាកចេញពីក្លឹបអធិរាជស Real Madrid កាលពីឆ្នាំ ២០០៩ ដើម្បីផ្ទេរទៅក្លឹប Bayern Munich បន្ទាប់ពីចំណាយពេលអស់ ២ ឆ្នាំនៅក្នុងប្រទេសអេស្ប៉ាញគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ។

Image result for Arjen Robben

Arjen Robben បានប្រាប់ទៅកាន់វិបសាយ Goal ថា៖ “បន្ទាប់ពីការចាប់អាជីពដំបូងរបស់ខ្ញុំក្នុងនាមជាកីឡាកររបស់ក្លឹប Groningen ដោយចំណាយពេលអស់ពីរឆ្នាំ ។ វាគឺជាជំហានដ៏ធំមួយសម្រាប់ខ្ញុំនៅប្រទេសហូឡង់ ។ ខ្ញុំបានធ្វើការចាកចេញពីផ្ទះនៅអាយុ ១៨ ឆ្នាំ ។ ខ្ញុំបានទៅបរទេសនៅពេលខ្ញុំមានអាយុ ២០ ឆ្នាំ ។ រយៈពេល ៣ ឆ្នាំនៅក្លឹប Chelsea ដែលជាក្លឹបធំហើយបន្ទាប់បន្តលេងនៅ Real Madrid រយះពេល ២ ឆ្នាំ ទៀត “។

Related image

ម្ចាស់អាវលេខ ១០ នៅក្លឹប Bayern Munich រូបនេះបានបន្ដទៀតថា៖ “បន្ទាប់មក Bayern បានមកជួបខ្ញុំ ហើយខ្ញុំបានធ្វើការសម្រេចចិត្ត ។ ខ្ញុំមានការសង្ស័យនៅដើមដំបូង ខ្ញុំមិនដឹងថាតើវាជាការសម្រេចចិត្តត្រឹមត្រូវឬទេ ។ ប៉ុន្តែឥឡូវនេះខ្ញុំអាចនិយាយថាវាគឺជាការសម្រេចចិត្តដ៏ល្អបំផុតនៅក្នុងអាជីពរបស់ខ្ញុំ “។

Image result for Arjen Robben

គួរបញ្ជាក់ផងដែរថា Arjen Robben បានបង្ហាញខ្លួនឲ្យក្លឹប Bayern Munich បានចំនួន ២៩១ ប្រកួត ដោយស៊ុតបញ្ចូលទីបាន ១៣៨ គ្រាប់ ចាប់តាំងពីផ្ទេរពីក្លឹប Real Madrid កាលពីឆ្នាំ ២០០៩ កន្លងមក ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី