
ការសែត Calciomercato បានឲ្យដឹងថាក្លឹបសេះបង្កង់ Juventus នៅតែមានការប្តេជ្ញាថានឹងចុះហត្ថលេខាជាមួយនឹង Sergej Milinkovic-Savic ឲ្យបាន ប៉ុន្តែពួកគេនឹងធ្វើការផ្ទេរនៅក្នុងឆ្នាំ ២០១៩ ឯណោះ ។
ខ្សែបម្រើ-ប្រយុទ្ធរូបនេះត្រូវបានផ្សាភ្ជាប់ទៅនឹងក្លឹបកំពូលជាច្រើននៅរដូវក្តៅនេះ ជាពិសេសក្លឹបយក្សរបស់អង់គ្លេស Manchester United និងក្លឹបយក្សនៅអេស្ប៉ាញ Barcelona ដែលឈានមុខគេក្នុងការចុះហត្ថលេខាលើកីឡាកររបស់ក្លឹប Lazio រូបនេះ ។
ម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី ៣៤ សម័យកាលក្លឹបសេះបង្កង់ Juventus ពួកគេនៅតែសង្ឃឹមថានឹងធ្វើការចុះហត្ថលេខាជាមួយនឹងកីឡាករសញ្ជាតិស៊ែប៊ីរូបនេះហើយកំពុងធ្វើការចរចាជាមួយភ្នាក់ងាររបស់គេផងដែរ ខណៈពួកគេសម្លឹងមើលកិច្ចសន្យាពិសេសណាមួយសម្រាប់រដូវកាលក្រោយ ៕
ដោយ៖តារា