សុំទោសពូដូ! Pjanic ថា វាពិតជាអស្ចារ្យណាស់ ដែលបានរួមក្រុមជាមួយ Alien (មនុស្សក្រៅភព)

16213

ក្រោយមានឱកាសបានលេងជាមួយប្រធានក្រុម Barcelona កីឡាករ Lionel Messi ខ្សែបម្រើ Miralem Pjanic បាននិយាយថា វាពិតជាល្អណាស់ក្នុងការចែករំលែកបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ជាមួយ Alien (មនុស្សក្រៅភាព)។

កីឡាករអន្តរជាតិបូស្នីរូបនេះបានផ្លាស់ពីក្រុម Juventus ទៅកាន់ទឹកដី Camp Nou ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយ Arthur Melo ដែលបានផ្លាស់ទៅកាន់ទឹកដីអ៊ីតាលីវិញ។ វាជាការផ្ទេរមួយដែលធ្វើឱ្យអ្នកគាំទ្របាសេឡូណាខឹងសម្បារយ៉ាងខ្លាំង ដោយ Pjanic មានអាយុ ៣០ ឆ្នាំទៅហើយ បែរជាប្ដូរជាមួយ Arthur ជាកីឡាករវ័យក្មេងទៅវិញ។ ទោះជាយ៉ាងណា Pjanic បង្ហាញអារម្មណ៍រីករាយជាខ្លាំង ដោយបានរួមក្រុមជាមួយកីឡាករឆ្នើមបំផុតគ្រប់ពេល។

អតីតខ្សែបម្រើ Juventus រូបនេះបាននិយាយថា៖ “ខ្ញុំបានធ្វើការជាមួយកីឡាករឆ្នើមៗមួយចំនួននៅលើពិភពលោក។ ខ្ញុំបានតាមដានអ្វីៗទាំងអស់ពីខាងក្រៅដោយសង្កេតមើល ប៉ុន្តែខ្ញុំមិនអាចមើលឃើញ Leo នៅកន្លែងណា ក្រៅពីនៅបាសេឡូណាឡើយ។ គាត់បានធ្វើបានយ៉ាងល្អសម្រាប់ក្លិបនេះ”។

Pjanic បន្តថា៖ “វាតែងតែមានការមិនពេញចិត្តបន្ទាប់ពីការបរាជ័យ (ចាញ់ក្រុម Bayern Munich ៨-២) ប៉ុន្តែនេះគឺជាផ្ទះរបស់គាត់ ហើយខ្ញុំអាចមើលឃើញគាត់នៅទីនេះតែប៉ុណ្ណោះ។ វាជារឿងចម្លែកដែលឃើញគាត់ជាមួយអាវមួយផ្សេងទៀត។ គាត់មើលទៅពិតជារីករាយណាស់គាត់ គឺជាកីឡាករឆ្នើមបំផុតគ្រប់ពេល។ វាពិតជាល្អណាស់ក្នុងការចែករំលែកបន្ទប់ផ្លាស់ប្តូរជាមួយ Alien”៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី