
នៅក្នុងសមុទ្រមានជីវៈចម្រុះមានជីវិតរាប់លានប្រភេទដែលកំពុងរស់នៅក្នុងបាតសមុទ្រដែលសែនមហាជ្រៅ ។ នៅក្នុងបាតសមុទ្រមាន ទាំងរុក្ខជាតិ ត្រី នឹងរបស់មានជីវិតចម្លែកប្លែកៗជាច្រើនប្រភេទដែលកំពុងរស់នៅទីនោះ ហើយសត្វខ្លះគួរឲ្យស្រឡាញ់ សត្វខ្លះវិញទៀតកាចគួឲ្យខ្លាចបំផុត ។ ដូច្នេះហើយបានវិបសាយ MerlPlus សូមណែនាំសត្វនៅក្នុងសមុទ្រដែលចម្លែកនឹងគួរឲ្យខ្លាចបំផុតក្នុងលោកទាំង ១២ មកជម្រាបប្រាប់អ្នកទាំងអស់គ្នាឲ្យដឹង ។
១/ ឆ្លាម Frilled
វាគឺត្រីឆ្លាមបុរាណមួយប្រភេទដែលរស់នៅក្នុងជម្រៅប្រហែល ១,០០០ ហ្វីត ។ ហើយមានសភាពគួរឲ្យខ្លាច និង កាចសាហាវបំផុត ។
២/ អន្ទង់ Gulper
មើលទៅវាប្រៀបដូចជាសត្វនៅភពផ្កាយអ៊ីចឹង ប៉ុន្តែវាជាអន្ទង់ដែលរស់នៅក្នុងសមុទ្រជម្រៅ ៣,០០០ ម៉ែត្រយ៉ាងខ្ពស់ ។ ហើយវាមានឆ្អឹងថ្គាមយ៉ាងធំដែលអាចលេបរបស់អ្វីដេលធំជាងវា ២ ដង ឬ ៣ ដង ឯណោះ ។
៣/ ត្រី Fangtooth
វាជាប្រភេទសត្វដែលរស់នៅជម្រៅប្រហែល ៥,០០០ ម៉ែត្រ ដែលជាកន្លែងមានសម្ពាធខ្ពស់សែលមិនសូវមានអុកស៊ីសែន ។ អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺវាមានធ្មេញដ៏ស្រួចបំផុតដែលអាចសម្លាប់អ្វីបានយ៉ាងងាយស្រួល ។
៤/ ត្រី Humpback anglerfish
Humpback anglerfish គឺជាត្រីដែលរស់នៅក្នុងទឹកសាបដែលមានសភាពកាចសហាវបំផុត ។
៥/ ត្រី Stargazer
វាគឺជាត្រីកាចសាហាវបំផុត ដែលវាបានពួនស្ទាក់ក្នុងការចាប់ចំណីរ ដោយវាបានកប់ខ្លួនវាទៅក្នុងខ្សាច់ដើម្បីស្ទុះទៅចាប់ចំណីរដែលមកដល់ជិតវា ។
៦/ ត្រី Viperfish នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
វាជាប្រភេទត្រីដ៏ំធំមួយដែលវារស់នៅក្នុងជម្រៅប្រហែល ៤,៥០០ ម៉ែត្រ ។ ហើយការទាក់ទាញចំណីររបស់ដោយការបញ្ចេញពន្លឺដែលចេញពីខ្លួនរបស់វា ហើយវាមានធ្មេញឆ្លុះដ៏សែនមុតស្រួច ។
៧/ ក្ដាមពីងពាងយក្ស
វាគឺជាក្ដាមដ៏ធំផុតក្នុងលោក ដែលវាមានជើងយ៉ាងរឹងមាំ ហើយវាអាចធ្វើឲ្យមនុស្សឈឺចាប់យ៉ាងខ្លាំងដោយសារដង្គៀបរបស់វា ។
៨/ សត្វ Isopod យក្ស
Isopod វាគឺជាសត្វបុរាណដែលកកើតដំបូងគេបង្អស់ក្នុងលោក តាំងពីភពផែនដីកកើតជាកោះមកម្លេះ ។ វាស៊ីសាកសពជាអាហារ ប៉ុន្តែពេលខ្លះវាក៏អាចប្រម៉ាញ់សត្វផ្សេងជាអារហារវាផងដែរ ។
៩/ ត្រីឆ្លាម Goblin
វាជាប្រភេទត្រីដ៏កាចសាហាវបំផុតដែលអាចសម្លាប់មនុស្សបាន ។
១០/ ត្រីមឹកយក្ស
វាជាត្រីមឹកដ៏ធំផុតដែលមានប្រវែង ១៨ ម៉ែត្រ ហើយវាអាចចាប់កូនត្រីបាឡែនមកធ្វើចំណីររបស់វាបានយ៉ាងងាយ ។
១១/ បង្កង Lobster
បង្កង Lobster វាមានដង្គៀបដ៏គួរឲ្យខ្លាចបំផុត ដែលវាមាននៅក្នុងសមុទ្រប្រទេស ហ្វីលីពីន ។
១២/ ត្រីឆ្លាម Megamouth
វាជាប្រភេទត្រីឆ្លាមដែលកកើតតាំងពីសម័យបុរេប្រវិត្តមកម្លេះ ហ់ើយវាមានទំហំមាត់រយ៉ាងធំដែលអាចស៊ី ឬ ក៏លេបអ្វីគ្រប់យ៉ាងដែលនៅពីមុខរបស់វា ។ ត្រីនេះមានប្រវែងរហូតដល់ ៥,៥ ម៉ែត្រ ដែលវាអាចលេបគ្រាប់បែក ប៉ាក់តេម៉ាណូ មួយបាន ៕
ដោយ៖តារា