ទោះប្រុសស្អាត Son ស៊ុត៤គ្រាប់ម្នាក់ឯង តែលោក JM ដើរមកផ្អាកបទសម្ភាសន៍ថា Kane ជា MOM

37858
  • អ្នកចាត់ការក្លឹបមាន់ខ្នាយមាសលោក Jose Mourinho បានដើរមកផ្អាកបទសម្ភាសន៍របស់ Son Heung-Min ដើម្បីនិយាយបែបលេងសើចថា Harry Kane គឺជា Man of the match ក្នុងជំនួបជម្នះកាលពីថ្ងៃអាទិត្យ។

    បន្ទាប់ពីចាញ់ក្រុម Everton ១-០ កាលពីចុងសប្តាហ៍មុន ក្រុមមាន់ខ្នាយមាស Spurs បានវាយបកវិញដោយផ្តួលក្រុម Southampton ក្នុងលទ្ធផល ៥-២ ខណៈដែល Son ស៊ុតបញ្ចូលទី៤ គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះនោះ។ Kane ក៏ធ្វើបានល្អផងដែរ ដោយបានស៊ុតគ្រាប់បាល់ទី៥ ឱ្យ Tottenham និងក៏ជាអ្នក Assists ទាំង៤គ្រាប់ឱ្យ Son ផងដែរ នៅពហុកីឡដ្ឋាន St Mary’s ។ ខណៈពេលដែល Son ត្រូវបានគេរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ប៉ុន្តែលោក Mourinho ហាក់ដូចជាមិនគិតដូច្នេះទេ នៅពេលដែលគាត់បានកាត់ផ្តាច់បទសម្ភាសន៍របស់ខ្សែប្រយទ្ធឆ្នើមប្រចាំទ្វីបអាស៊ី Son ជាមួយទូរទស្សន៍ប៊ីប៊ីស៊ី ដោយនិយាយថា៖ “Man of the match គឺ Harry Kane” ។

    ជាមួយគ្នានេះ Oppa Son ក៏បាននិយាយថា៖ “ខ្ញុំនឹងនិយាយថា Harry គឺជា Man of the match នៃការប្រកួតនេះ ពីព្រោះគាត់បានស៊ុតបាល់បញ្ចូលទី១ Assists ៤ ដង។ ជាមួយ Harry យើងបានធ្វើការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ នេះជារដូវកាលទី ៦ ហើយដែលយើងស្គាល់គ្នា យើងចង់មានទំនាក់ទំនងល្អនៅលើទីលាន និងសូម្បីតែនៅក្រៅទីលាន។ ខ្ញុំគិតថា យើងពិតជាខិតខំដើម្បីទទួលបានទំនាក់ទំនងល្អប្រសើរជាងពេលបច្ចុប្បន្ន ដូច្នេះជាក់ស្តែងវាមិនល្អឥតខ្ចោះទេ ប៉ុន្តែយើងកំពុងឆ្ពោះទៅរកទំនាក់ទំនងល្អឥតខ្ចោះមួយ”៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី