ទីបំផុត ប្រុសស្អាត Morata ទៅដល់ទីក្រុងទូរីនហើយ ដើម្បីចូលរួមជាមួយ Juventus ជាលើកទី២

27794
  • Juventus បាននាំយក Alvaro Morata ត្រលប់មកកាន់ទីក្រុង Turin សារជាថ្មី ក្រោយពីក្រុមជើងឯក Serie A បរាជ័យនាំយក Luis Suarez ពីក្រុមអ្នកមានបុណ្យ Barcelona។

    បើយោងតាមវែបសាយ Goal បានបញ្ជាក់ថា Morata បានត្រៀមចូលរួមជាមួយ Juve ក្នុងការខ្ចីជើងពី Atletico Madrid ក្នុងកិច្ចព្រមព្រៀងមួយដែលនឹងត្រូវចំណាយ ៩ លានអឺរ៉ូ (៨ លានផោន / ១១ លានដុល្លារ) ហើយក្លឹបអ៊ីតាលីក៏នឹងមានជម្រើសក្នុងការទិញផ្ដាច់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ក្នុងតម្លៃ ៤៥លានអឺរ៉ូផងដែរ។ ក្រុមសេះបង្កង់ Juventus បានស្វាគមន៍ Morata យ៉ាងកក់ក្ដៅ នៅពេលដែលគាត់បានទៅដល់ទីក្រុង Turin កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

    គួរឱ្យដឹងថា Morata បានបង្ហាញទម្រង់លេងល្អមែនទែន កាលពីប្រកបអាជីពលើកទី១ នៅ Juventus ដែលគាត់បានរកគ្រាប់បាល់បាន ២៧ គ្រាប់ក្នុង ៩៣ ប្រកួត ដោយឆ្លងកាត់ពីររដូវកាលចន្លោះឆ្នាំ ២០១៤ និង ២០១៦ ។ បន្ទាប់មកគាត់បានវិលត្រឡប់ទៅកាន់ Real Madrid មួយរដូវកាល មុនពេលចូលរួមជាមួយ Chelsea និងក្រោយមកផ្លាស់ទៅ Atletico ជាកន្លែងដែលគាត់រកគ្រាប់បាល់បាន ១២ គ្រាប់នៅ La Liga ក្នុង ៣៤ ប្រកួតកាលពីរដូវកាលកន្លង៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី