ចាកចេញមិនបានប៉ុន្មានផង Rakitic សារភាពថា ខ្លួនគ្មានទំនាក់ទំនងល្អជាមួយ Messi ឡើយ

27572
  • Ivan Rakitic បានសារភាពថា គាត់មិនដែលស្និទ្ធស្នាលជាមួយ Lionel Messi ឬ Luis Suarez ឡើយអំឡុងពេលគាត់ប្រកបអាជីពនៅទឹកដី Camp Nou ។

    ខ្សែប្រយុទ្ធសញ្ជាតិក្រូអាស៊ីរូបនេះ បានចាកចេញពីក្រុមនៅតំបន់កាតាឡាន ក្រោយចាយរយៈពេល ៦ ឆ្នាំជាមួយ Barca នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ ដោយបានទៅចូលរួមជាមួយអតីតក្លិប Sevilla ក្នុងកិច្ចព្រមព្រៀងតម្លៃដ៏ទាបមួយ។ មានសេចក្តីរាយការណ៍មកថា Rakitic មិនមានទំនាក់ទំនងល្អជាមួយតារាកំពូល Barca ឡើយ នៅពេលដែលខ្សែបម្រើរូបនេះទទួលស្គាល់ថា ពួកគេមិនមានភាពស្និទ្ធស្នាលជាមួយនឹងមិត្តរួមក្រុមនោះទេ។

    Rakitic បានប្រាប់ El Desmarque ថា៖ “ខ្ញុំបាននិយាយខាងខ្ញុំ។ ទំនាក់ទំនងរបស់ខ្ញុំជាមួយពួកគេ (Messi និង Suare) មិនដែលជាមិត្តជិតស្និទ្ធទេ។ ខ្ញុំជឿថាវាពិបាកក្នុងក្រុមដែលមានអ្នកលេង ២៣ ឬ ២៤ នាក់។ មិត្តភក្តិជិតស្និទ្ធបំផុតរបស់ខ្ញុំគឺ Andres Iniesta, Ter Stegen, Boateng និង Junior Firpo កាលពីរដូវកាលមុន”។

    ខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះបន្តថា៖ “ប៉ុន្តែខ្ញុំគោរពពួកគេទាំងពីរ (Messi និង Suare)។ ពួកគេជាមិត្តរួមក្រុមរបស់ខ្ញុំអស់រយៈពេល ៦ ឆ្នាំ ហើយជាកីឡាករសំខាន់ណាស់។ ខ្ញុំតែងតែទទួលបានលទ្ធផលល្អមិនគួរឱ្យជឿ និងមានការគោរពបំផុតសម្រាប់ពួកគេ។ ក្នុងអំឡុងពេលនៃការចាក់សោរមេរោគកូវីដនេះ យើងទាំងអស់គ្នាបាននៅជិតគ្នាស្ទើរតែអ្នកជិតខាងទៅហើយ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះរបៀបដែលពួកគេបានធ្វើមកលើខ្ញុំក្នុងរយៈពេលច្រើនឆ្នាំកន្លងមក”៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី