
ប្រទេសអារ៉ាប់រួមមានមហិច្ចតាដ៏ធំបំផុតមួយក្នុងការកសាងអាណាចក្រមួយនៅលើភពព្រះអង្គារ៍ ។ អនុប្រធានាធិបតីនៃប្រទេស អារ៉ាប់រួម បានបង្ហាញពីគម្រោងក្នុងការបង្កើតអាណាចក្រមួយនៅលើភពអង្គារ៍ដែលគេបានហៅឈ្មោះគម្រោងនេះថា ភពអង្គារ៍ ២១១៧ ( Mars ២១១៧ ) ។
ប្រធានាធិបតី លោក Bin Mohammed AI Maktoum និង អនុប្រធានាធិបតី របស់ប្រទេស អារ៉ាប់រួម បានកំពុងជជែកគ្នាអំពីគម្រោងសាងសង់ Mars ២១១៧ ដែលនឹងប្រើប្រាស់រយះពេលជាង ១០០ ឆ្នាំក្នុងការបង្កើតអាណាចក្រមួយនៅលើភពអង្គារ៍ ។
ការបង្កើតគម្រោងថ្មីដ៏អស្ចារ្យមួយនេះគឺមានក្ដីសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានផលជាទីគាប់ប្រសើរនៅថ្ងៃខាងមុខជាមួយនឹងចំណេះដឹងដ៏ខ្ពស់នាថ្ងៃអណាគត ។
ការចង់ចាកចេញពីភពផែនដីទៅរស់នៅភពដ៏ទៃផ្សេងទៀតគឺជាបំណង់របស់មនុស្សតាំងពីសម័យបុរាណមកម្លេះ ។ ប៉ុន្តែគ្មានប្រទេសណាមួយអាចសម្រេចក្ដីបំណងនេះបាននៅឡើយនោះទេ ។ តែប្រសិនបើ អារ៉ាប់រួម អាចសម្រេចជោគជ័យនៅគ្រោងនេះពិតមែននោះគឺមានន័យថា អារ៉ាប់គឺជាប្រទេសមួយដែលអាចសម្រេចនៅក្ដីប្រថ្នារបស់មនុស្សជាតិយើងដែលចង់ធ្វើចំណាក់ទៅរស់នៅភពដ៏ទៃផ្សេងទៀត ។
ហើយគម្រោងនេះមានការសហការគ្នាយ៉ាងមុតមាំពីសំណាក់ រាជរដ្ឋាភិបាល ក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកស្រាវជ្រាវជាច្រើនផ្នែកទៀត ក្នុងការដឹកសម្ភារៈសាងសង់ ថាមពលដែលអាចឲ្យមនុស្សរស់នៅបាន និងរបស់ផ្គត់ផ្គង់ជាច្រើនទៀតដើម្បីឲ្សដំណាក់សាងសង់នេះជោគជ័យ ។
ទីក្រុងនេះមានទំហំណាស់បើប្រៀធៀបជាមួយទីក្រុង ឈីកាហ្គោ ដែលមានប្រជាជនរស់នៅប្រមាណ ៦០០,០០០ នាក់ ។ ហើយ អារ៉ាប់រួម ក៏បានសិក្សានិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតផងដែរអំពីភពអង្គារ៍កាលពីឆ្នាំ ២០១៥ ដើម្បីចាប់ផ្ដើមការសាងសង់នៅគម្រោងនេះនៅក្នុងឆ្នាំ ២០២១ និង បញ្ចប់នៅឆ្នាំ ២១១៧ ៕
ដោយ៖តារា