តិចអត់ដឹងថា Messi ស្ទើរតែក្លាយជាកីឡាករ Arsenal បាត់ទៅហើយ កាលពីប៉ុន្មានឆ្នាំមុន

26869
  • Fabian Soldini ដែលធ្លាប់ជាភ្នាក់ងាររបស់ Lionel Messi បាននិយាយថា កីឡាករអាហ្សង់ទីនរូបនេះប៊ីសនឹងផ្លាស់ទៅកាន់ក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍ ក្រុមកាំភ្លើងធំ Arsenal កាលពីឆ្នាំ ២០០៣ បាត់ទៅហើយ កាលពីគ្រានោះ។ អតីតភ្នាក់ងាររបស់ Messi បានឱ្យដឹងថា៖ “(Messi) ត្រូវបានល្បួងឱ្យទៅ Arsenal ប៉ុន្តែគាត់មិនបានទៅទេ។ ខ្ញុំចាំពីថ្ងៃដែល Cesc ស្នើសុំចាកចេញពី Barcelona ។ Messi ក៏ត្រូវបានគេស្នើសុំឱ្យទៅដែរ ប៉ុន្តែគាត់មិនចង់ចាកចេញទេ” ។

    ថ្លែងកាលពីដើមខែកញ្ញា អតីតកីឡាករ Arsenal លោក Francis Cagigao បានបង្ហាញពីទំហំនៃការចរចាដែលក្រុម Arsenal មានជាមួយ Messi ។ លោក Cagigao បាននិយាយថា៖ “ការពិភាក្សាបានកើតឡើងជាមួយអ្នកតំណាងរបស់គាត់ ប៉ុន្តែគាត់មានបញ្ហាជាមួយលិខិតអនុញ្ញាតិការងាររបស់គាត់ដែលនៅពេលនោះមិនច្បាស់ថា គាត់នៅឯណាឬនៅអេស្បាញទេ ដូច្នេះបញ្ហានេះត្រូវបានគេបោះបង់ចោល”។

    ក្នុងឆ្នាំ ២០០៣ Messi មានអាយុត្រឹមតែ ១៦ ឆ្នាំ ប៉ុន្តែត្រូវបានគេចាត់ទុកថាជាកំពូលទេពកោសល្យរួចទៅហើយ។ កាលពីឆ្នាំមុនលោក Arsene Wenger បានបំភ្លឺខ្លះៗអំពីការផ្លាស់ប្តូរសក្តានុពលរបស់ម្ចាស់ពាន Ballon D’or ៦សម័យកាលរូបនេះ។ អតីតគ្រូបង្វឹកសញ្ជាតិបារាំងខាងលើបាននិយាយកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ថា៖ “យើងបានព្យាយាម យើងមិនជិតឈានដល់ការចុះហត្ថលេខាជាមួយ Messi ទេ។ ប៉ុន្តែយើងបានព្យាយាមចុះហត្ថលេខាជាមួយ Pique, Fabregas និង Messi ជាការពិតយើងបានព្យាយាមរួចហើយ ប៉ុន្តែគាត់ស្ថិតនៅកម្រិតកំពូលបាត់ទៅហើយ កាលពីពេលនោះ”៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី