តារារបួស Dembele ប្រហែលជាចូលរួមជាមួយ Man Utd ក្រោយអស់និស្ស័យជាមួយ Barca

36230
  • ក្រុមបិសាចក្រហម Manchester United កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយ Ousmane Dembele ពី Barcelona។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Record ។

    ក្រុមយក្សអង់គ្លេស Manchester United ចង់នាំយកកីឡាករបារាំងវ័យ ២៣ឆ្នាំរូបនេះ ដែលនៅសល់កិច្ចសន្យារយៈពេលមួយរដូវកាលជាមួយក្រុមយក្សអេស្ប៉ាញ ខណៈក្រុមអ្នកមានបុណ្យ Barcelona នឹងយល់ព្រមលើការផ្ទេរនេះ ប្រសិនបើមានកាតព្វកិច្ចទិញត្រូវរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងនេះ។

    តាមការបញ្ជាក់របស់ប្រភពខាងលើបានឱ្យដឹងថា Barca ចង់ដក Dembele ចេញពីសៀវភៅរបស់ពួកគេជាលក្ខណៈអចិន្ត្រៃយ៍ ហើយបច្ចុប្បន្នអតីតខ្សែបម្រើ Borussia Dortmund ត្រូវបានគេជឿជាក់ថា មានតម្លៃដល់ទៅ ១០០ លានអឺរ៉ូ (៩២ លានផោន / ១១៨ លានដុល្លារ) ឯណោះ៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី