ក្រោយស៊ុត Hat-Trick លើកដំបូងឱ្យ Chelsea តារាវ័យក្មេង Havertz ថា នៅមានវគ្គបន្តទៀត

21652
  • Kai Havertz របស់ក្រុមតោខៀវបាននិយាយថា គាត់ស្រេកឃ្លានរកគ្រាប់បាល់បានច្រើនជាងនេះទៅទៀត បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់ម្នាក់ឯង (Hat-Trick) នៅក្នុងការប្រកួត Carabao Cup ទល់នឹង Barnsley កាលពីយប់ថ្ងៃពុធនេះ។

    តារាឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះ រកបាន Hat-Trick ដំបូងសម្រាប់ក្លឹបថ្មីរបស់ខ្លួន ក្នុងការប្រកួតទី៣ របស់ខ្លួន ខណៈដែល Chelsea បានបំបាក់គូប្រជែងក្នុងលទ្ធផល ៦-០ នៅទឹកដី Stamford Bridge កាលពីថ្ងៃពុធ។ វាជាការបង្ហាញខ្លួនដ៏អស្ចារ្យរបស់ Havertz ដែលបានចូលរួមពីក្រុមបាល់ទាត់ Bayer Leverkusen នៅរដូវកាលថ្មីនេះ ក្នុងតម្លៃផ្ទេរ ៦២ លានផោន (៧៩ លានដុល្លារ) ។ ថ្លែងប្រាប់ Sky Sports បន្ទាប់ពីការប្រកួត Havertz បានសម្តែងនូវភាពសប្បាយរីករាយចំពោះការលេងរបស់គាត់ ប៉ុន្តែនៅតែបង្ហាញពីភាពស្រេកឃ្លានរបស់ខ្លួន ដើម្បីបន្តស្វែងរកគ្រាប់បាល់ជាច្រើនទៀតជាមួយក្រុមតោខៀវ។

    ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់ក្នុងការរកគ្រាប់បាល់បាន ៣ គ្រាប់ប៉ុន្តែពិតណាស់វាជាការចាប់ផ្តើមរបស់ខ្ញុំនៅក្លិបនេះ ហើយខ្ញុំចង់រកគ្រាប់បាល់និងរកគ្រាប់បន្ថែមទៀត។ នេះជាគោលដៅរបស់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ហើយខ្ញុំពិតជារីករាយណាស់ក្នុងការរកបាន ៣ គ្រាប់នៅថ្ងៃនេះ ហើយខ្ញុំសង្ឃឹមថានឹងបន្តដូចនោះទៀត”៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី