AT ទាត់ចោលសំណើតម្លៃជិត ១០០លានដុល្លារ ពី Man City សម្រាប់ខ្សែការពារឆ្លងកូវីដ Gimenez

22207
  • ប្រធានក្លិបលោក Enrique Cerezo បានបញ្ជាក់ថា Atletico Madrid បានច្រានចោលសំណើចំនួន ៧៨ លានអឺរ៉ូ (៨៥ លានផោន / ៩៩ លានដុល្លារ) ពីក្លិប Manchester City សម្រាប់ខ្សែការពារ Jose Gimenez ។

    Jose Gimenez វ័យ ២៥ ឆ្នាំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុមមេឃខៀវ Man City ហើយបើយោងតាមការសែតអេស្ប៉ាញ AS បានរាយការណ៍កាលពីដើមខែនេះថា Atletico បានបដិសេធសំណើរក្នុងកញ្ចប់ទឹកប្រាក់ដ៏ច្រើនពីសំណាក់ក្លឹបយក្សនៅក្របខណ្ឌ Premier League ។ ប្រធានក្លិប AT លោក Cerezo បានបញ្ជាក់ថា ក្លិបយក្ស La Liga បានទទួលសំណើរពី Man City ប៉ុន្តែក្រុមលោកចង់រក្សាខ្សែការពារឆ្នើមខាងលើ ដែលបានធ្វើតេស្ត៍រកឃើញមានផ្ទុកមេរោគវីរុសកូវីដ-១៩ កាលពីថ្ងៃច័ន្ទ។

    ប្រធានក្លិបខាងលើបានប្រាប់ El Transistor ថា៖ “យើងបានទទួលការផ្តល់ជូននេះ។ ប៉ុន្តែ Gimenez គឺជាកីឡាករឆ្នើមម្នាក់ ហើយយើងចាប់អារម្មណ៍ចង់មានកីឡាករឆ្នើមៗនៅក្នុងក្រុម”។

    គួរឱ្យដឹងថា ខ្សែការពារអន្តរជាតិអ៊ុយរូហ្គាយ Jose Gimenez បានចូលរួមជាមួយ Atletico Madrid កាលពីឆ្នាំ២០១៣ ពីក្លិប Danubio ហើយអំឡុងប្រកបអាជីព ៧ឆ្នាំមកនេះ Gimenez បានក្លាយជាកម្លាំងដ៏សំខាន់មួយរបស់ AT ដោយបង្ហាញបាន ១៩១ប្រកួត រកបាន ៨គ្រាប់៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី