
អ្នកចាំទីដៃទីមួយរបស់ក្រុម ស៊ាំបា ប្រេស៊ីល Alisson Becker បានចូលរួមជាមួយកីឡាដ្ឋាន Anfield បន្ទាប់ពីក្រុមហង្សក្រហមលីវើភូល ហ៊ានចំណាយប្រាក់យ៉ាងច្រើនក្នុងចំនួន ៧០ លានផោនទៅលើអ្នកចាំទីរូបនេះទៅឲ្យក្លឹបយក្សរបស់អ៊ីតាលីក្លឹប AS Roma ។
គ្រូបង្វឹករបស់ក្លឹប Liverpool លោក Jurgen Klopp ត្រូវបានគេសួរថាតើគាត់មានសេចក្តីរីករាយដែរឬទេ ខណៈដែលអ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះហាក់ដូចជាបង្ហាញទម្រង់លេងបានយ៉ាងល្អដែលវាមើលទៅសាកសមជាមួយនឹងតម្លៃខ្លួនដ៏ថ្លៃរបស់គាត់ក្នុងកន្លងប្រកួតមកនេះ ។
អតីតគ្រូបង្វឹករបស់ក្លឹប Borussia Dortmund រូបនេះបានឆ្លើយតបថា៖ “តើមានការរិះគន់នៅក្នុងប្រទេសអង់គ្លេសទេ? ខ្ញុំគិតថានៅប្រទេសអង់គ្លេសអ្នកទទួលបានការចំណាយដ៏ធំនេះ ។ ខ្ញុំមិនចាប់អារម្មណ៍នឹងរឿងនោះទេយើងបានធ្វើវាដោយសារតែយើងជឿជាក់ ។ យើងមិនខ្វល់ពីតម្លៃនោះទេ យើងគ្រាន់តែចង់បានកីឡាករល្អ ហើយម្ចាស់ក្លឹបបានផ្តល់ឱកាសឱ្យយើងធ្វើដូច្នេះ “៕
ដោយ៖តារា