ផ្លូវការ! ក្រោយបរាជ័យដ៏អាម៉ាស់កាលពីយប់មិញ ពេលនេះ Man City ទិញបានរបងការពារថ្មីម្នាក់

132948
  • Benfica បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester City លើការលក់ Ruben Dias ក្នុងការផ្ទេរមួយដែលមានតម្លៃ ៦២ លានផោន (៦៨ លានអឺរ៉ូ / ៧៩ លានដុល្លារ) បូកនឹង ៣,៣ លានផោនបន្ថែមទៀត។

    ខ្សែការពាររបស់ក្លិប Manchester City គឺកីឡាករ Nicolas Otamendi នឹងត្រូវផ្លាស់ទៅក្លិប Benfica វិញ ប៉ុន្តែស្ថិតនៅក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ ដោយកីឡាករទាំងពីរនៅតែត្រូវការបញ្ចប់ការផ្លាស់ប្តូររបស់ពួកគេដោយការចុះកិច្ចសន្យាជាមួយក្រុមថ្មីរបស់ពួកគេ។ កីឡាករអន្តរជាតិព័រទុយហ្កាល់ Dias អាយុ ២៣ ឆ្នាំបានក្លាយជាកម្លាំងសំខាន់សម្រាប់ក្រុមយក្សនៅក្របខណ្ឌ Primeira Liga ចាប់តាំងពីលេចចេញពីយុវជនថ្នាលរបស់ក្លិប Benfica កាលពីរដូវកាល ២០១៧-១៨ ។

    Dias ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបល្បីៗជាច្រើននៅជុំវិញទ្វីបអឺរ៉ុប រួមទាំង Manchester United ផងដែរ ប៉ុន្តែគូប្រជែង Man City បានឈានដល់កិច្ចព្រមព្រៀងជាមួយ Benfica ជាផ្លូវការហើយ។ ភាគីព័រទុយហ្កាល់បានបញ្ជាក់ពីព័ត៌មាននេះនៅលើគេហទំព័រផ្លូវការរបស់ពួកគេកាលពីថ្ងៃអាទិត្យ មុនពេលប្រកាសអំពីកិច្ចព្រមព្រៀង ១៥ លានផោន (១៧ លានដុល្លារអាមេរិក) សម្រាប់ការនាំយកកីឡាករ Otamendi មកជំនួស៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី