ក្រោយស៊ុត២គ្រាប់ឱ្យ AT ពូធ្មេញ Luis Suarez និយាយឌឺភ្លាមៗដាក់ Barca ដែលបណ្ដេញខ្លួនចេញ

314914
  • Luis Suarez បានសារភាពថា គាត់ត្រូវការការផ្លាស់ប្តូរអាជីពរបស់គាត់ បន្ទាប់ពីផ្លាស់ទៅ Atletico Madrid ។

    ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយវ័យ ៣២ឆ្នាំរូបនេះ ចាយពេលត្រឹមតែ ១៧នាទីប៉ុណ្ណោះ រកបាន ២ គ្រាប់ម្នាក់ឯងក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ Atletico Madrid កាលពីយប់ថ្ងៃអាទិត្យ ពោលគឺត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបញ្ចប់ការផ្ទេរពី Barcelona ជាផ្លូវការ។

    Suarez បាននិយាយបន្ទាប់ពីចប់ការប្រកួតថា៖ “សម្រាប់កីឡាករពេលខ្លះវាសំខាន់ណាស់ដែលមានការផ្លាស់ប្តូរ។ ខ្ញុំកំពុងមកក្លឹបមួយដែលបានផ្តល់ការស្វាគមន៍យ៉ាងអស្ចារ្យដល់ខ្ញុំ។ អ្នកមានអារម្មណ៍ថាវានៅក្នុងបរិយាកាស អ្នកទទួលបានចំណាប់អារម្មណ៍ល្អពីការចាប់ផ្តើម ហើយដែលត្រូវបានគេមើលឃើញនៅលើទីលាន”។

    អតីតខ្សែប្រយុទ្ធ Liverpool រូបនេះបន្តថា៖ “ខ្ញុំពិតជារីករាយណាស់ជាមួយនឹងការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំ ហើយរឹតតែរីករាយក្នុងការទទួលបាន ៣ ពិន្ទុក្នុងការប្រកួតលីគរបស់យើង។ រាល់ពេលដែលអ្នកបង្ហាញខ្លួនជាលើកដំបូង និងជួយក្រុមជាមួយគ្រាប់បាល់ អ្នកនឹងសប្បាយចិត្ត ប៉ុន្តែយើងនឹងឃើញនាពេលអនាគត ព្រោះវាជារដូវកាលដ៏វែងឆ្ងាយ”៕

    ដោយ៖ វិទូ

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី