Joao Felix ថា ខ្លួនកំពុងរីករាយជាមួយ Atletico Madrid បើទោះបីជាមិនសូវកាក់កប

18137
  • Joao Felix បានសម្តែងការរីករាយចំពោះរបៀបដែល Atletico Madrid ចាប់ផ្តើមយុទ្ធនាការក្របខណ្ឌ LaLiga Santander របស់ពួកគេទល់នឹងក្រុម Granada ។

    ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់វ័យក្មេងរូបនេះ រកបានមួយគ្រាប់និង Assist មួយគ្រាប់ទៀត ក្នុងជ័យជម្នះ ៦-១ ខណៈដែលរូបគេចង់បោះជំហានទៅមុខមួយជំហានទៀតជាមួយនឹងការទម្រង់លេងរបស់គេ បើប្រៀបធៀបនឹងរដូវកាលមុន។

    Joao Felix បាននិយាយក្រោយការប្រកួតថា៖ “ខ្ញុំកំពុងធ្វើការដូចខ្ញុំបានធ្វើកាលពីរដូវកាលមុន។ ខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំត្រូវធ្វើ ហើយខ្ញុំរីករាយនឹងខ្លួនឯង ដូច្នេះខ្ញុំសប្បាយចិត្តណាស់”។

    ជាមួយគ្នានេះ ក្រោយឃើញ Luis Suarez រកបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ Atletico Madrid បន្ទាប់ពីប្ដូរចូលលេងនៅតង់ទី ២ Joao Felix បានបន្ថែមថា៖ “កីឡាករដែលមានគុណភាពកាន់តែច្រើន យើងកាន់តែប្រសើរ។ យើងទាំងអស់គ្នាកំពុងធ្វើការ ហើយការមកដល់របស់ Luis Suarez គឺល្អសម្រាប់ក្រុមនិងក្លឹប”៕

    ដោយ៖ តារា

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី