សត្វប្រវឹក ជិត៤០០ក្បាលបានប្រលែងឱ្យមានសេរីភាពឡើងវិញ ក្រោយរឹបអូសពីអ្នករកស៊ីខុសច្បាប់

20320
  • សត្វប្រវឹក ជិត៤០០ក្បាល ត្រូវបានលែងឱ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រី។ នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការរបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

    តាមការបញ្ជាក់របស់លោកអភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា សត្វប្រវឹកដែលត្រូវបានរឹបអូស និងសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ត្រូវបានយកទៅប្រលែងនៅបឹងធម្មជាតិវិញ ដោយមានការចូលរួមពីលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល និងតំណាងសហគមន៍បឹងឈូកជាច្រើនរូបទៀត។

    ដោយហេតុតែបឹងឈូកមានតំបន់ព្រៃក្បាលជប់លិចទឹក ដែលតែងតែមានសត្វស្លាបចុះនិងរស់នៅជាប្រចាំ ហើយសហគមន៍នៅទីនេះមានការគ្រប់គ្រងល្អនិងប្តេជ្ញាខ្ពស់លើការងារអភិរក្សជីវៈចម្រុះ តំបន់នេះមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការលែងសត្វប្រវឹកទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ទាញខាងផ្នែកទេសចរណ៍សម្រាប់អ្នកស្រលាញ់សត្វស្លាបនាពេលអនាគតផងដែរ ប្រសិនបើសត្វស្លាបទាំងនេះចាប់យកបឹងឈូកជាទីជម្រក៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី