គ្រូ Barca សារភាពថា លោកត្រូវការខ្សែប្រយុទ្ធថ្មីបន្ថែមទៀត ទោះបើកឆាកស៊ីលើស ៤គ្រាប់

33270
  • លោក Ronald Koeman អ្នកចាត់ការទូទៅរបស់ក្រុម Barcelona បានសារភាពថា លោកសង្ឃឹមថានឹងអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី បន្ទាប់ពីការចាកចេញរបស់ Luis Suarez ប៉ុន្តែក៏បានសារភាពផងដែរថា គាត់អាចធ្វើការដោយគ្មានកីឡាករថ្មី ប្រសិនបើចាំបាច់។

    ក្នុងការប្រកួតបើកឆាកនៃក្របខណ្ឌ Laliga សម្រាប់រដូវកាល២០២០/២០២១ ក្រុមជើងឯករង Barcelona បានទទួលលទ្ធផលគួរជាទីគាប់ប្រសើរ ដោយបានយកឈ្នះលើក្រុម Villarreal ក្នុងលទ្ធផល ៤ទល់នឹង០ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Koeman បើទោះបីជាទើបបាត់បង់ខ្សែប្រយុទ្ធជួរមុខ Luis Suarez ទៅឱ្យ AT Madrid ក៏ដោយ។

    លោក Koeman បាននិយាយក្រោយចប់ការប្រកួតថា៖ “វាតែងតែល្អដែលមានខ្សែប្រយុទ្ធម្នាក់ទៀតសម្រាប់ការមានផែនការផ្សេង វាជាការពិតដែលយើងអាចលេងដោយគ្មានខ្សែប្រយុទ្ធ យើងបានធ្វើការផ្លាស់ប្តូរតួនាទី និងធ្វើឱ្យខ្លាំងនៅពេលវាយប្រហារ ប៉ុន្តែវាសំខាន់ណាស់ដែលមានលទ្ធភាពផ្សេងទៀត។ យើងកំពុងធ្វើការហើយខ្ញុំសង្ឃឹមថា យើងអាចកាន់កាប់តំណែងកំពូលទាំងប្រាំបួននេះបាន”៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី