Thiago Alcantara ចង់ផ្លាស់ទៅកាន់ក្លឹប Real Madrid ឱ្យបានមុនទីផ្សាផ្ទេរកីឡាករបិទទ្វារ

20840
  • អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona សញ្ជាតិអេស្ប៉ាញកីឡាករ Thiago Alcantara ចង់ចូលរួមជាមួយក្លឹបយក្ស Real Madrid មុនពេលទីផ្សាដោះដូរកីឡាករត្រូវបិទទ្វារ ។

    Related image

    ខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានសារពត៌មានល្បីជាច្រើនបានចុះផ្សាយថារូបគេចង់ចាកចេញពីក្លឹប Bayern Munich កាលពីដើមរដូវក្តៅនេះហើយចង់វិលត្រឡប់មកកាន់ប្រទេសអេស្ប៉ាញដែលជាទឹកដីកំណើតរបស់ខ្លួនវិញ ។

    Image result for Thiago Alcantara

    កីឡាកររបស់ក្លឹបម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ៦ សម័យកាលជាប់គ្នានេះមានទំនាក់ទំនងយ៉ាងល្អជាមួយលោក Julen Lopetegui ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបអធិរាជស ចាប់តាំងពីពួកគេទាំងពីធ្វើការរួមគ្នានៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញមកម្លេះ ខណះដែលអ្នកចាត់ការរូបនេះចង់ចុះហត្ថលេខាជាមួយ Thiago Alcantara បន្ថែមម្នាក់ទៀតមុនពេលបិទរដូវកាលផ្ទេរកីឡាករខាងមុខនេះ ប៉ុន្តែប្រធានក្លឹបលោក Florentino Perez មានការស្ទាក់ស្ទើរក្នុងការជួបជាមួយក្លិប Bayern Munich ដើម្បីពិភ្សារឿងតម្លៃខ្លួនរបស់កីឡាកររូបនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី