មកមើល ១១ នាក់ដំបូងរបស់ Real ដែលអាចនឹងដាក់ឱ្យលេងពេលប៉ះ PSG ក្នុងយប់នេះ

58689
  • ការប្រកួតដ៏ធំបំផុតរបស់ Real Madrid នៅរដូវកាលនេះកើតឡើងនៅរាត្រីថ្ងៃពុធតទល់នឹងក្រុម Paris Saint-Germain ហើយ Zinedine Zidane ដឹងរួចហើយថានឹងមានវត្តមាននៅក្នុងក្រុមរបស់ខ្លួន។ ខណៈដែលខ្សែការពារកិឡាករ Dani Carvajal ត្រូវបានពិន័យមិនមានវត្តមានរូបគេនោះឡើយ ប៉ុន្តែ Nacho នឹងបំពេញតួនាទីនៅខាងស្តាំជំនួសរូបគេ ។

    ដូចនេះ កីឡាករ ១១ នាក់ដំបូងដែលក្រុមអ្នកវិភាគបានព្យាករណ៍សម្រាប់ចាប់ផ្តើមប្រកួតជាមួយ PSG ត្រូវនិងដាក់លេងដូចខាងក្រោម: Keylor Navas; Nacho, Raphael Varane, Sergio Ramos, Marcelo; Casemiro, Toni Kroos, Luka Modric; Gareth Bale, Cristiano Ronaldo, Karim Benzema ។

    Image result for real madrid psg 2018

    គួរឱ្យចាប់អារម្មណ៍ផងថា​ ១១ នាក់នេះមិនទាន់បានចាប់ផ្តើមជាមួយគ្នានៅរដូវកាលនេះទេប៉ុន្តែវាគឺជាការជ្រើសរើសដ៏ល្អបំផុត ។ សម្រាប់កីឡាករដែលនៅសល់ Zidane នឹងមានកីឡាករ ១៥ នាក់ទៀតនៅក្នុងគំនិតរបស់គាត់ជាមួយ Isco, Lucas Vazquez, Marco Asensio និង Mateo Kovacic ។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី