
ការសែត Don Balon បានឲ្យដឹងថាក្លិបបាសេឡូណា កំពុងសម្លឹងឃើញអ្នកស្នងតំណែងរបស់កីឡាករ Lionel Messi គឺកីឡាកររបស់ក្លិបហង្សក្រហម Liverpool ខ្សែប្រយុទ្ធ Mohamed Salah ដែលមានតម្លៃខ្លួនប្រមាណ ២៥០ លានផោន ( ២៩១ លានដុលា ) ។
Mohamed Salah បានបង្ហាញភាពខ្លាំងរបស់ខ្លួនឯងក្នុងនាមជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតមួយនៅក្នុងពិភពកីឡាបាល់ទាត់ពិភពលោក ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយក្លឹបអ្នកមានបុណ្យ FC Barcalona កំពុងស្វះស្វែងរកកីឡាករម្នាក់ដើម្បីចាប់ដៃគូរជាមួយ Messi ខណះក្លឹបយក្សរបស់អេស្ប៉ាញមួយនេះកំពុងមានការព្រួយបារម្ភលើទម្រង់លេងរបស់ខ្សែប្រយុទ្ធ Luis Suarez នារយះពេលប៉ុន្មានឆ្នាំខាងមុខនេះទៀត ។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមមាន់គក់បារាំង និង ក្លឹបអ្នកមាន Paris Saint-Germain កីឡាករ Kylian Mbappe ក៏ត្រូវបានទាក់ទាញចំណាប់អារម្មណ៍ម្ចាស់ជើងឯកក្របខ័ណ្ឌ Laliaga មួយនេះផងដែរ ប៉ុន្តែក្លឹប Barcelona មានគម្រោងនាំយកខ្សែប្រយុទ្ធសញ្ជាតិអេហ្សិប Mohamed Salah នៅរដូវក្តៅឆ្នាំ ២០១៩ នេះជាជាងកីឡាកររបស់បារាំងរូបនេះ ៕
ដោយ៖តារា