ចង់បានបណ្ណបើកបរអន្តរជាតិ តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ចំណាយប៉ុន្មាន និងត្រូវធ្វើនៅទីណា?

275731
  • តើបណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) អាចបើបករនៅទីកន្លែងណាខ្លះ និងចំណាយថវិកាប៉ុន្មានដើម្បីធ្វើបណ្ណអន្តរជាតិមួយនេះ?

    កាលពីពេលថ្មីៗ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូន បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ជាផ្លូវការ។ បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជានេះ ជាកូនសៀវភៅដែលមានទំហំ ១៤៨x១០៥មីលីម៉ែត្រ មានសុភាពរយៈពេល ១ឆ្នាំ។ បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា អាចយកទៅប្រើប្រាស់ និងមានការទទួលស្គាល់នៅក្នុងបណ្តាប្រទេសហត្ថលេខីនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក (៩៩ប្រទេស) ទីក្រុងសឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩។

    ក្រសួងសាធារណៈ ក៏បានបញ្ជាក់ពីតម្លៃធ្វើបណ្ណអនុញ្ញាតបើកបរអន្តរជាតិនេះផងដែរ ដោយកម្រៃសេវាមានចំនួន ២៥០ ០០០៛។ ចំណែកឯទីតាំងផ្តល់សេវា នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមណ្ឌលផ្តល់សេវាសាធារណៈ (ផ្សារទំនើប ជីប ម៉ុង ណូរូ ម៉ន ជាន់ទី៣)។ ចំពោះឯកសារភ្ជាប់មកជាមួយ រួមមានដូចខាងក្រោម៖
    ១.ឯកសារចម្លងបណ្ណបើកបរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា
    ២.ឯកសារចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន(ចំពោះជនបរទេស)
    ៣.រូបថត៤x៦ ផ្ទៃពណ៌ស (៣សន្លឹក)
    ៤.ឯកសារចម្លងកិច្ចសន្យាជួលផ្ទះដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច និងលិខិតបញ្ជាក់អសយដ្ឋានបច្ចុប្បន្នចេញដោយមេឃុំ ឬចៅសង្កាត់៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី