ឆាប់ៗនេះ តំបន់អង្គរនឹងរំលេចដោយប្រភេទផ្កាព្រៃដ៏ស្រស់ស្អាត កាន់តែទាក់ទាញគួរជាទីគយគន់

13068
  • អាជ្ញាធរជាតិអប្សរា គ្រោងដាំប្រភេទផ្កាព្រៃនៅតាមផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីលម្អសោភ័ណ្ឌភាពឱ្យកាន់តែទាក់ទាញ។ នេះបើយោងតាមអាជ្ញាធរជាតិអប្បរាបានបញ្ជាក់ឱ្យដឹង។

    នៅលើផេកផ្លូវការរបស់អាជ្ញាធរជាតិអប្បរា បានឱ្យដឹងថា ដើម្បីអភិរក្សពូជផ្កាព្រៃ ក៏ដូចជាការលម្អ និងទាក់ទាញភ្ញៀវទេសចរផងនោះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំដាំដើមផ្កាព្រៃលម្អតាមបណ្ដោយផ្លូវនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្នគម្រោងនេះកំពុងរៀបចំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងពង្រីកការរៀបចំនៅតំបន់ជុំវិញបន្ថែមទៀត។

    ជាមួយគ្នានេះលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ជុំវិញការរៀបចំនេះយ៉ាងដូច្នេះថា អាជ្ញាធរជាតិអប្សរា មានផែនការគិតគូរពីការរៀបចំនេះរួចរាល់ហើយ ហើយគម្រោងនេះបានចាប់ផ្តើមមុនគេនៅតាមផ្លូវមុខប្រាសាទអង្គរវត្ត ដែលដាំប្រភេទផ្កាព្រៃមួយចំនួនមានដូចជា ផ្កាក្ងោក ចំប៉ី ត្របែកព្រៃ ផ្ការលួស និងផ្ការំដួលជាដើម។ លោកបន្ថែមទៀតថា ទៅថ្ងៃក្រោយអាជ្ញាធរជាតិអប្សរានឹងយកគំនិតនេះដើម្បីរៀបចំដាំនៅតាមបណ្ដោយផ្លូវវង់តូចវង់ធំ គឺត្រូវមានផ្កាចម្រុះពណ៌ ដើម្បីជាទស្សនីយភាពកាន់តែទាក់ទាញដល់ភ្ញៀវទេសចរពេលជិះកាត់តាមផ្លូវទាំងនោះ៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី