ម្រេច កំពុងមានតម្រូវការទីផ្សារខ្លាំង ប៉ុន្តែហាក់មិនសូវមានអ្នកចាប់អារម្មណ៍ផលិត

12735
  • ម្រេច កំពុងក្លាយជាផលិតផលកសិកម្មឈានមុខមួយរបស់កម្ពុជា ដែលកំពុងតែមានទីផ្សារទូលំទូលាយ។ យោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ។

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ លោក វេង សាខុន បានបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ កន្លងមកនេះ ការនាំចេញម្រេចកម្ពុជា សម្រេចបានបរិមាណចំនួន ៤ ១២១,៩៥ តោន មានកំណើនរហូតដល់ទៅ ១២៣,៧៦%។ លោកបន្តទៀតថា ផលិតផលម្រេចកម្ពុជា គឺកំពុងតែត្រូវបាននាំចេញទៅកាន់ប្រទេសនានារហូតដល់ទៅ ២១ ប្រទេស។
    ក្រសួងកសិកម្មបញ្ជាក់ទៀតថា ផលិតផលម្រេចទាំងនោះ បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។

    សូមជម្រាបជូនថា ម្រេចគឺជាផលិតផលកសិកម្មដែលត្រូវបានគេដឹងថា កំពុងមានដាំនៅតំបន់ជាច្រើន ជាពិសេសគឺនៅខេត្ត កំពត កែប ដោយនៅទីនោះ ផលិតផលម្រេចនេះមានតម្លៃខ្ពស់ ដោយសារតែជាផលិតផលកសិកម្មសម្គាល់ភូមិសាស្រ្ត ដោយឡែកក្រៅពីនេះមានដាំនៅកំពង់ចាម ត្បូងឃ្មុំ និង បណ្តាខេត្តនៅភូមិភាឥសាន្ត នៃប្រទេសផងដែរ៕

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី