គ្រាប់បាល់ដំបូងបំផុតនៃប្រវិត្តសាស្ត្រក្របខ័ណ្ឌ Laliga ក្នុងការប្រើប្រាស់ VAR កាត់សេចក្ដី

18063
  • គ្រាប់បាល់ដំបូងរបស់ក្លឹប Espanyol ទល់នឹងក្លឹប Valencia ត្រូវរកបានដោយឆ្លងកាត់ពីអាជ្ញាកណ្តាលបានប្រើ VAR ដែលកំពុងត្រូវបានសាកល្បងជាលើកដំបូងនៅរដូវកាលនេះនៅក្នុងក្របខ័ណ្ឌ LaLiga Santander ។

    Image result for Espanyol 2:0 Valencia

    ការទាត់បាល់ហ្វ្រីឃីកដោយកីឡាករ Granero ដោយបានទាត់បុកបង្គោលទីហើយលោតបញ្ចូលទីប៉ុន្តែត្រូវអ្នកចាំទីទះចេញភ្លាមៗ បានធ្វើឲ្យក្រុមការងារ និងកីឡាករ របស់ក្លឹប Espanyol មានការតវ៉ាដែលធ្វើឲ្យអាជ្ញាកណ្កាលពិបាកកាត់សេចក្ដី ទើបលោក Del Cerro Grande សម្រចចិត្តប្រើប្រាស់បច្ចេកវិទ្យាថ្មីវិដេអូ VAR ដើម្បីកាត់សេចក្ដី ក្រោយពីប្រើ VAR រួចមកអាជ្ញាកណ្ដាលក៏បានសម្រេចចិត្តប្រគល់គ្រាប់នោះទៅឲ្យខាងក្រុម Espanyol ។

    គួរបញ្ជាក់ផងដែរថា គ្រាប់បាល់របស់កីឡាករ Granero មួយគ្រាប់នេះគឺជាគ្រាប់បាល់ដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តនៃក្របខ័ណ្ឌ Laliga របស់អេស្ប៉ាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីវិដេអូ VAR កាត់សេចក្ដី ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី