
លោក Elli silver ដែលជាអ្នកវិទ្យាសាស្ត្រខាងតារាវិទូបានបានបង្ហាញភស្តុតាងថាមនុស្សជាតិយើងគឺមិនមែនចាប់កំណើតដំបូងនៅលើភពផែនដីយើងនេះទេ គឺចេញពីភពដ៏ទៃផ្សេងទៀត ។ ជំនឿរបស់លោក Elli silver បានក្លាយជាបញ្ហាចម្រូងចម្រាស ដែលអ្នកខ្លះជឿជាក់ថាវាពិតមែន ខ្លះទៀតថាមិនពិតនោះទេ ។ លោក Elli បានចាប់ផ្ដើមពន្យល់ចេញពីការគិតដោយនិយាយថា ចរិក និងលក្ខណះរបស់មនុស្សមិនសាកសមនឹងការចាប់កំណើតដំបូងនៅលើលោកភពផែនដីនោះទេ ដោយលោបានលើជាឧទាហរណ៍ថា ពន្លឺព្រះអាទិត្រជាគ្រោះថ្នាក់ខ្លាំងសម្រាប់មនុស្សយើងសព្វថ្ងៃ ប្រសិនបើយើងហ៊ានសម្លឹងមើលព្រះអាទិត្យឲ្យយូរនោះអ្នកនឹងខ្វាក់ភ្នែកជាក់ជាមិនខាន ដែលនេះបញ្ជាក់ថាមនុស្សលោកយើងមិនសាកសមចាប់កំណើតដំបូងនៅលើភពផែនដីនេះឡើយ ។
ម្យ៉ាងវិញទៀតមនុស្សជាតិយើងមានជម្ងឺច្រើនរាប់ជំពូកស្ទើតែរាប់មិនអស់ វាហាក់ដូចជាពួកយើងមិនអាចសម្របខ្លួនយើងនោះលើភពផែនដីនេះបានអញ្ចឹង ។ ធម្មតាជីវិតមួយដែលកើតឡើងនៅកន្លែងណាមួយ រាងកាយវាតែងតែសម្របខ្លួននៅទីកន្លែងនោះ ប៉ុន្តែរាងកាយរបស់មនុស្សយើងមិនមានភាពសាំទៅនិងភពផែនដីនេះនោះឡើយ ។ ហើយជាអំណះអំណាងរបស់លោក Elli silver មួយផងដែរ ។ លោក Elli silver បានសរសេរទ្រឹស្តីរបស់លោកបន្តទៀតថា ក្រូម៉ូសូមរបស់មនុស្សមានលើសទៅដល់ ២២៣ ដែលវាលើគ្រប់សត្វអ្វីដែលគេរកឃើញថាបានចាប់កំណត់ដំបូងនៅលើភពផែនដីនេះ ។ អំណះអំណាងរបស់គាត់បានធ្វើឲ្យមនុស្សជាច្រើនពិបាកនឹងជឿរហូតមកដល់ពេលដែលគេរកឃើញថ្មីមួយទៀតថាមានកញ្ចុំផ្កាយមួយដែលមានទំនាក់ទំនងជាមួយនិងជីវិតនៅលើភពផែនដី ។
ការរកឃើញថ្មីនេះវាកំពុងទាក់ទាញកាន់តែខ្លាំងថាកាលពីរាប់លានឆ្នាំមុនគឺកញ្ចុំផ្កាយនេះគឺជាអ្នកនាំជីវិតឲ្យមករស់នៅលើភពផែនដីយើងនេះ ។ ប្រសិនបើជាមិនមានការរកឃើញថាមួយណាដែលបញ្ជាក់ថាតើភាវៈរស់មួយណាជាអ្នកនាំមកនោះទេ មានន័យថាគឺជាមនុស្សយើងនេះឯងជាអ្នកនាំយកមក ៕
ដោយ៖តារា