សត្វដំរីកម្សត់បំផុតក្នុងលោកមួយក្បាលត្រូវរស់នៅតែម្នាក់ឯងអស់រយះពេលជាង ៣៥ ឆ្នាំ

14659
  • កាលពីដើមឡើយដំរីដែលមានឈ្មោះថា Mali បានកើតនៅក្នុងព្រៃនៃប្រទេសស្រីលង្ហារ ប៉ុន្តែក្រោយត្រូវបានគេយកដំរីនេះទៅដាក់នៅក្នុងសួនសត្វមួយនៅក្នុងទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន ចាប់តាំងពីវានៅក្មេងមកម្លេះ ។ ដំបូងឡើយមានដំរីពីរក្បាលទៀតរស់នៅជាមួយ Mali ដែរ​ ប៉ុន្តែពួកវាត្រូវបានស្លាប់ ក្រោយពី Mali ទៅដល់មិនទាន់បានប៉ុន្មានផង ។

    បន្ទាប់មកសត្វដំរីញីមួយក្បាលនេះត្រូវបង្ខំចិត្តរស់នៅតែម្នាក់ឯងអស់រយះពេល ៣៥ ឆ្នាំ ។ មនុស្សរាប់ពាននាក់បានធ្វើញ្ញាត្តិរួមគ្នាដើម្បីស្នើរឲ្យសួននេះយក Mali ចេញពីកន្លែងនេះដើម្បីឲ្យទៅរស់នៅក្នុងកន្លែងដែលមានមានបរិស្ថាន និង ផាសុខភាពជាងនេះ ។

    ក្រុមការពារសិទ្ធិសត្វពាហនៈ PETA បានចាត់ទុកដំរីញីមួយក្បាលនេះជាសត្វដំរីដែលកំសត់បំផុតក្នុងលោក ។ អ្នកនាំពាក្យបាននិយាយថា ដំរីព្រៃត្រូវការធ្វើសកម្មភាពច្រើន ធ្វើចលនាច្រើន និងមានទំនាក់ទំនងច្រើនជាមួយសត្វដំរីផ្សេងទៀត ប៉ុន្តែផ្ទុយពីសត្វដំរីផ្សេងវិញ Mali ត្រូវរស់នៅក្នុងកន្លែងដែលរុំព័ន្ធតូចចង្អៀតនៅក្នុងសួនសត្វ ។ ហើយម្យ៉ាងទៀត Mali ត្រូវមានបញ្ហាផ្នែករាងកាយព្រោះត្រូវឈរនៅលើបេតុងជារៀងរាល់ថ្ងៃ ប៉ុន្តែប្រសិនបើដំរីមួយក្បាលនេះអាចទៅរស់នៅក្នុងព្រៃ ប្រហែលមានជីវិតសុខស្រួលជាងនេះ ។

    ទោះបីជាមានការដាក់ញ្ញាត្តិជាច្រើនយ៉ាងណាក្ដី ក៏អ្នកគ្រប់គ្រងសួននៅប្រទេសហ្វីលីពីននេះមិនអនុញ្ញាតផ្ទេរសត្វដំរីមួយក្បាលនេះទៅកន្លែងណាផ្សេងនោះឡើយ ៕

    ដោយ៖តារា

    ប្រភព :
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី