មហាមិត្តចិន សន្យាផ្ដល់វ៉ាក់សាំងប្រឆាំងនឹងមេរោគវីរុសកូវីដ-១៩ ដល់ប្រទេសកម្ពុជា

9812
  • ចិននឹងផ្ដល់ថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសកម្ពុជា ដែលជាមិត្ដដែកថែមរបស់ចិន។ នេះបើយោងតាមប្រសាសន៍លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកទស្សនកិច្ចមកកម្ពុជា។

    ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោក វ៉ាង យី បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងមក ហើយក្រោយកូវីដ-១៩ ចិន និងកម្ពុជានឹងរៀបចំផែនការអភិវឌ្ឍន៍រួមគ្នា។ លោកក៏បញ្ជាក់ថា វិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយកូវីដ-១៩ នោះទេ តែកាន់តែមានច្រើនថែមទៀតក្នុងការមកវិនិយោគនៅកម្ពុជា ហើយភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ចំនួន៩៥០លានយ័ន (ប្រហែល១៤០លានដុល្លារ)។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ចិនខាងលើក៏បានសន្យានាំចូលកសិផលកម្ពុជាថែមទៀតដែលមានគុណភាព តាមសំណើរបស់កម្ពុជា ជាពិសេសចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ក្នុងនោះក៏បានស្នើឱ្យកម្ពុជាគាំទ្រចំពោះចិន ដែលបានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល។

    ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា កម្ពុជានិងចិន បានទទួលជោគជ័យរួមក្នុងការទប់ស្កាត់កូវីដ-១៩។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើភាគីមិត្តចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិនក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឱ្យបានច្រើន ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍កសិកម្ម។ ហើយលោកស្នើមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខរបស់ក្រុមហ៊ុន COFCO របស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០ ០០០តោន៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី