
ក្លឹបបីសាចក្រហម Manchester United បានបន្តប្រកួតចាញ់នៅក្នុងសប្ដាហ៍ទី ៣ នៃការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ Premier League រដូវកាល ២០១៨-២០១៩ ។
នៅក្នុងសប្ដាហ៍ទី ៣ នៃការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ Premier League ( លីគកំពូលអង់គ្លេស ) រដូវកាល ២០១៨-១៩ ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០ សម័យកាល ក្លឹបបីសាចក្រហម Manchester United ត្រូវបានក្រុមខ្លាំងមកពីទីក្រុងឡុងដ៍ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បំបាក់ក្នុងលទ្ធផល ៣-០ ។
នៅតង់ទីមួយក្រុមទាំងពីរគឺមិនអាចរកគ្រាប់បាល់បាននោះទេ ប៉ុន្តែឈានដល់តង់ទីពីរ កីឡាករ Lucas Moura បានទាត់ចូលមួយគ្រាប់នៅនាទី ៥២ លុះរំលងបានត្រឹមតែ ២ នាទីប៉ុណ្ណោះប្រធានក្រុមកីឡាករ Harry Kane បានតែតបញ្ចូលទីមួយគ្រាប់ទៀតនៅនាទី ៥៤ ខណះអតីតកីឡាកររបស់ក្លឹប PSG ខ្សែបម្រើ Lucas Moura រូបនេះបានបន្ថែមមួយគ្រាប់ទៀតនៅនាទី ៨៤ ។
បីគ្រាប់នេះវាគ្រប់គ្រាន់ធ្វើឲ្យក្លឹប Tottenham Hotspur ទទួលបាន ៣ ពិន្ទុ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយដោយមាន ៩ ពិន្ទុ ស្មើរនឹងក្លឹបហងក្រហម Liverpool ដែលមាន ៩ ពិន្ទុ ដូចគ្នា ខុសគ្នាត្រង់តែក្រុមមាន់ខ្នាយមាសចាញ់គ្រាប់បាល់របស់ហងក្រហម ត្រឹមតែមួយគ្រាប់តែប៉ុណ្ណោះ ទើបបានធ្វើឲ្យ Liverpool ឈរនៅកំពូលតាង បណ្ដោះអាសន្ន ខណះ Tottenham Hotspur ឈរនៅលេខ ២ នៃតាងលីគកំពូលអង់គ្លេសក្នុងសបា្ដហ៍ទី ៣ នេះ ។
ខណះក្លឹបបីសាចក្រហម Manchester United បីប្រកួតកន្លងមកនេះរកបានតែ ៣ ពិន្ទុតែប៉ុណ្ណោះដោយ ចាញ់ ២ ប្រកួត នឹង ឈ្នះ មួយប្រកួត បានធ្វើឲ្យក្លឹបមួយនេះឈរនៅលេខរៀងទី ១៣ ឯណោះ ៕
តោះទស្សនាវិដេអូ Highlights ទាំងអស់គ្នា៖
ដោយ៖តារា