
Paul Scholes ជឿជាក់ថា ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland មានសមត្ថភាពឈានដល់កម្រិតរបស់ Lionel Messi និង Cristiano Ronaldo ។
តារា Dortmund វ័យ ២០ ឆ្នាំរូបនេះរកបាន ១៧ គ្រាប់មិនគួរឱ្យជឿសម្រាប់ក្លឹបយក្សនៃក្របខណ្ឌ Bundesliga ក្នុងការបង្ហាញខ្លួន ១៤ ប្រកួត ចាប់តាំងពីបានចូលរួមពីក្រុម Red Bull Salzburg កាលពីខែមករា។ Haaland បានស៊ុតបាល់ Hat-Trick នៅកម្រិតអន្តរជាតិជាលើកដំបូងរបស់គាត់សម្រាប់ជម្រើសជាតិន័រវែស នៅសប្តាហ៍នេះ ក្នុងការផ្តួលប្រទេសរ៉ូម៉ានីក្នុងលទ្ធផល ៤-០ ខណៈដែលតារាវ័យក្មេងរូបនេះហាក់បង្ហាញទម្រង់លេងកាន់តែល្អឡើងៗ។
ជាមួយនឹងក្លិបបិសាចក្រហម Manchester United បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការនាំយក Haaland មុនពេលដែលគាត់បានជ្រើសរើសយកក្រុម Dortmund កាលពីខែមករាឆ្នាំ២០២០ ស្របពេលលោក Scholes មានអារម្មណ៍ថា អតីតក្លិបរបស់គាត់គួរតែស្វែងរកខ្សែប្រយុទ្ធកណ្តាលដ៏មុតស្រួចម្តងទៀត ជំនួសការនាំយកមិត្តរួមជាតិ ពោលគឺកីឡាករវ័យក្មេង Jadon Sancho ។
Scholes បានប្រាប់ Stadium Astro ថា៖ “ខ្ញុំគិតថា Haaland មានអារម្មណ៍រំភើប។ ខ្ញុំគិតថាគាត់នឹងនៅទីនោះជាមួយនឹងកម្រិតរបស់ Ronaldo និង Messi របស់អ្នកដែលខ្ញុំបានឃើញពីពេលនេះ។ នោះជាមូលហេតុដែលខ្ញុំមិនដែលមានអារម្មណ៍ថា Sancho ជាប្រភេទកីឡាករត្រឹមត្រូវ ព្រោះយើងមានកីឡាករប្រភេទនេះ ៣នាក់រួចហើយ។ ដើម្បីចំណាយ ១០០ លានផោន ឬអ្វីៗផ្សេងទៀត ខ្ញុំមិនបានគិតថាវាត្រឹមត្រូវទេ។ ខ្ញុំមិនខកចិត្តទេ។ មើលទៅគាត់ជាកីឡាករពូកែម្នាក់ ហើយគាត់ប្រហែលជានឹងកែលម្អក្រុមណាមួយ ប៉ុន្តែខ្ញុំមិនគិតថាមានតម្រូវការសម្រាប់គាត់នៅឆ្នាំនេះទេ”៕
ដោយ៖ តារា