កើតអី? Casemiro ប្រតិកម្មភ្លាមៗថា ខ្លួនមិនចង់និយាយអំពី Kylian Mbappe នោះឡើយ

26610
  • កីឡាករអន្តរជាតិប្រេស៊ីល Casemiro ថា ខ្លួននឹងមិននិយាយអំពី Kylian Mbappe នោះឡើយ ប្រសិនបើខ្សែប្រយុទ្ធរូបនេះមិនទាន់ក្លាយជាកីឡាករ Real Madrid។

    នៅពេលសួរអំពីគោលដៅរបស់ Real Madrid គឺ Kylian Mbappe ក្នុងបទសម្ភាសន៍ជាមួយ Vamos ខ្សែបម្រើ Casemiro បាននិយាយថា៖ “គាត់គឺជាកីឡាករឆ្នើមម្នាក់ ហើយនៅក្នុងក្លឹបនេះពួកគេនិយាយអំពីឈ្មោះជាច្រើន។ ប្រសិនបើម៉ាឌ្រីដចុះហត្ថលេខាលើអ្នកទាំងអស់ដែលចាកចេញ នោះយើងនឹងមានកីឡាករជាង ១០០នាក់នៅក្នុងក្រុម។
    Casemiro បន្តទៀតថា៖ “Mbappe មិនមែនជាកីឡាកររបស់យើងទេ ហើយខ្ញុំនឹងនិយាយអំពីគាត់ពេលដែលគាត់មក ប្រសិនបើថ្ងៃណាមួយវានឹងក្លាយជាការពិត។ ខ្ញុំចូលចិត្តគាត់ ប៉ុន្តែក៏មាន Neymar និង Coutinho ផងដែរ។ ពួកគេជាកីឡាករបាល់ទាត់ដែលមានគុណភាពខ្ពស់ ហើយអ្នករាល់គ្នាចូលចិត្តវាណាស់”។

    គួរជម្រាបឱ្យដឹងថា Mbappe គឺជាគោលដៅកំពូលសម្រាប់ក្រុមស្ដេចស Real Madrid នៅឆ្នាំ២០២១ ព្រោះកិច្ចសន្យារបស់កីឡាករបារាំងរូបនេះជាមួយក្លឹប Paris Saint-Germain នឹងផុតកំណត់នៅឆ្នាំ ២០២២។ ទោះបីក្លឹបបារាំងកំពុងព្យាយាមធ្វើឱ្យគាត់ចុះហត្ថលេខាលើលក្ខន្តិកៈថ្មីក៏ដោយ ក៏ការពិភាក្សាមិនត្រូវបានគេជឿជាក់ថាកំពុងរីកចម្រើនទៅមុខល្អនោះទេ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី